បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក សន្យាបង្កើនទិន្នផលប្រេងវ៉េណេស៊ុយអេឡា

អាមេរិក សន្យាបង្កើនទិន្នផលប្រេងវ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានសន្យាថា នឹងជំរុញទិន្នផលប្រេង របស់វ៉េណេស៊ុយអេឡា ឲ្យកើនឡើងខ្លាំង។ ជាការថ្លែង បន្ទាប់ពីអាមេរិកចាប់ខ្លួន មេដឹកនាំប្រទេសមួយនេះ ដល់រដ្ឋធានី បានជាង១ខែ។

Advertisement

លោក Chris Wright រដ្ឋមន្ត្រីថាមពលអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាជំរុញ ការកើនឡើងយ៉ាងខ្លាំង នៅក្នុងទិន្នផលប្រេង របស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយមេដឹកនាំស្តីទី របស់ប្រទេសនេះ គឺ លោកស្រី Delcy Rodriguez នៅក្នុងរដ្ឋធានី ការ៉ាកាស កាលពីថ្ងៃពុធ។

លោក Chris Wright បាននិយាយថា ការកើនឡើង នៃផលិតកម្មប្រេង, ឧស្ម័នធម្មជាតិ និងអគ្គិសនី របស់វ៉េណេស៊ុយអេឡា នឹងធ្វើឱ្យមានគុណភាពជីវិត សម្រាប់ប្រជាជនប្រទេសនេះ ទាំងអស់គ្នា។ លោកបានបន្ថែមថា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាធ្វើឱ្យ «អាមេរិកអស្ចារ្យម្តងទៀត» ។

ជាការឆ្លើយតប លោកស្រី Rodriguez បាននិយាយថា លោកស្រីគាំទ្រ ភាពជាដៃគូ ដែលមានផលិតភាពយូរអង្វែង ដោយលោកស្រី ជឿជាក់ថា មានអត្ថប្រយោជន៍ ដល់ប្រទេសទាំងពីរ ។

វ៉េណេស៊ុយអេឡា ដែលធ្លាប់ជាប្រទេស ផ្គត់ផ្គង់ប្រេងឆៅដ៏សំខាន់ ដល់សហរដ្ឋអាមេរិក មានទុនបម្រុងប្រេងដ៏ធំបំផុត របស់ពិភពលោក ដែលមានជាង ៣០៣ពាន់លានបារ៉ែល នេះបើយោងតាម ក្រុមប្រេងពិភពលោក ហៅកាត់ OPEC ។ បរិមាណនេះ ស្មើនឹងប្រហែល មួយភាគប្រាំ នៃទុនបម្រុងប្រេង របស់ពិភពលោក។

លោក Chris Wright គឺជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដំបូងគេ ដែលធ្វើដំណើរ ទៅកាន់ប្រទេសវេណេស៊ុយអេឡា ចាប់តាំងពីកងកម្លាំងពិសេស របស់សហរដ្ឋអាមេរិក បានចាប់ខ្លួន និងផ្ដួលរំលំ មេដឹកនាំសង្គមនិយមដ៏យូរ គឺ លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា