បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី នឹងទទួលបានយន្តហោះចម្បាំង F-35B ចំនួន ៤គ្រឿងដំបូងចុងឆ្នាំនេះ

សិង្ហបុរី នឹងទទួលបានយន្តហោះចម្បាំង F-35B ចំនួន ៤គ្រឿងដំបូងចុងឆ្នាំនេះ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីរំពឹងថា ខ្លួននឹងទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35B កញ្ចប់ដំបូងចំនួន ៤គ្រឿង នៅត្រឹមចុងឆ្នាំ២០២៦ ដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសអាស៊ីប៉ាស៊ីហ្វិកទី៤ មានយន្តហោះចម្បាំងជំនាន់ទី៥នេះ នៅក្នុងជួរកងទ័ពជើងអាកាស ។

Advertisement

បើតាមសារព័ត៌មាន CNA, សិង្ហបុរីបានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35B សរុបចំនួន ៨គ្រឿង ពីក្រុមហ៊ុន Lockheed Martin របស់អាមេរិក នៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៩ ដែលមានតម្លៃសរុបប្រហែល ២.៧៥ពាន់លានដុល្លារ ។ រីឯយន្តហោះចម្បាំងដែលនៅសេសសល់ ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកដល់សិង្ហបុរីនៅក្នុងឆ្នាំ ២០២៨ខាងមុខ ។

ដោយឡែក ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សិង្ហបុរីក៏បានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៨គ្រឿងថែមទៀតផងដែរ ខណៈការដឹកជញ្ជូនមកដល់នៅឆ្នាំ ២០៣០ ។ បើសរុបបញ្ចូលគ្នា សិង្ហបុរីនឹងមានយន្តហោះចម្បាំងបំបាំងកាយ F-35 ទាំងពីរម៉ូដែលទាំងអស់ចំនួន ២០គ្រឿងនាពេលអនាគត ។

ស្របពេលជាមួយគ្នានេះ លោក Steve Sheehy អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិអាកាសចរណ៍របស់ក្រុមហ៊ុន Lockheed Martin បានព្យាករណ៍ថា យន្តហោះចម្បាំងបំបាំងកាយ F-35 ច្រើនជាង ៣០០គ្រឿង នឹងលេចមានវត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅត្រឹមឆ្នាំ២០៣០ ៕

ប្រភព ៖ CNA និង Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា