បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
WHO ដាក់សម្ពាធ អាមេរិក ឲ្យសើរើរកប្រភពដើមជំងឺកូវីដ

WHO ដាក់សម្ពាធ អាមេរិក ឲ្យសើរើរកប្រភពដើមជំងឺកូវីដ

បរទេស ៖ ប្រមុខអង្គការសុខភាពពិភពលោក WHO បានដាក់សម្ពាធដល់សហរដ្ឋអាមេរិក ឲ្យតាមស្វែងរកប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដឹកដៃមហាអំណាចពិភពលោកមួយនេះដើរចាកចេញពី WHO ។

Advertisement

ថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ, ប្រធាន WHO លោក Tedros Adhanom Ghebreyesus និយាយថា WHO សង្ឃឹមថា អាមេរិក ឬប្រទេសផ្សេងៗទៀត នឹងចែករំលែកព័ត៌មានសម្ងាត់ទាំងនោះជាមុនសិន ទើបអាចសន្និដ្ឋាន អំពីប្រភពដើមនៃជំងឺកូវីដ ដើម្បីជួយបន្ថែមការទប់ស្កាត់ កុំឲ្យជំងឺប្រភេទនេះ រាតត្បាត សារជាថ្មី ។

ការដាក់សំពាធឲ្យ អាមេរិក ផ្តល់កិច្ចសហការ រកប្រភពដើម នៃជំងឺរាតត្បាតដែលបានសម្លាប់មនុស្សប្រហែល ២០ លាននាក់ ទូទាំងពិភពលោក មួយនេះ កើតមានឡើង ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន នៅតែមិនទាន់ បង់ថ្លៃកាតព្វកិច្ចដែលខ្លួនជំពាក់ WHO ប្រហែល ២៦០ លានដុល្លារអាមេរិក ។

បើតាម Straits Times, លោកប្រធានាធិបតី Donald Trump ធ្លាប់បានប្រាប់ WHO តាំងពីដើមឆ្នាំ២០២៥ ថា ការដកខ្លួន របស់អាមេរិក ចេញពីស្ថាប័នមួយនេះ បណ្តាលមកពីការគ្រប់គ្រងខុសចំពោះជំងឺរាតត្បាតកូវីដ ១៩ របស់ WHO ។

ជាមួយគ្នានេះ ប្រធានគ្រប់គ្រងជំងឺរាតត្បាត របស់ WHO លោកស្រី វេជ្ជបណ្ឌិត Maria Van Kerkhove និយាយថា យើងបន្តតាមដាន ជាមួយរដ្ឋាភិបាល គ្រប់ប្រទេសទាំងអស់ ដែលអះអាងថា ពួកគេមានរបាយការណ៍បែកធ្លាយរោគរាតត្បាត រួមទាំង សហរដ្ឋអាមេរិកផងដែរ ៕

ប្រភពពី Straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា