បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំ ២០៣០ អាមេរិកដាក់មហិច្ឆតាសង់រោងចក្រថាមពលនុយក្លេអ៊ែរ លើឋានព្រះចន្ទ

ឆ្នាំ ២០៣០ អាមេរិកដាក់មហិច្ឆតាសង់រោងចក្រថាមពលនុយក្លេអ៊ែរ លើឋានព្រះចន្ទ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានគំរោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីទំហំ ៥០០គីឡូវ៉ាត់ លើផ្ទៃឋានព្រះចន្ទ នៅត្រឹមដំណាច់ឆ្នាំ ២០៣០ ។

Advertisement

យោងតាមសារព័ត៌មាន interesting engineering, គម្រោងដែលអភិវឌ្ឍឡើងក្រោមគំនិតផ្ដួចផ្ដើមបង្កើតថាមពលលើផ្ទៃព្រះចន្ទ ហៅកាត់ (FSPI) របស់អង្គការ NASA នេះ នឹងតំណាងឱ្យការលោតផ្លោះដ៏សំខាន់មួយ បន្ថែមពីលើបេសកកម្មនៅទីអវកាសពីមុន មានដូចជាយាន Voyager 1 និងយាន Voyager 2 និងយាន Mars Rovers ដែលដំណើរការជាច្រើនទសវត្សរ៍មកហើយ ។

អង្គការ NASA បានលើកឡើងថា បើប្រៀបធៀបទៅនឹងប្រព័ន្ធតូចៗ ម៉ាស៊ីនរ៉េអាក់ទ័រទំហំ ៥០០គីឡូវ៉ាត់ អាចផ្គត់ផ្គង់ថាមពលបន្តបន្ទាប់នៅលើឋានព្រះចន្ទ មិនថា ការតាំងទីជម្រក ឧបករណ៍ឧស្សាហកម្ម អារេទំនាក់ទំនង និងសូម្បីតែប្រតិបត្តិការទាញយកធនធាននៅទីនោះក៏ដោយ ។

បើតាមសារព័ត៌មាន BBC, ផែនការប្រកបដោយមហិច្ឆតារបស់ NASA នេះ ជាផ្នែកមួយនៃមហិច្ឆតារបស់សហរដ្ឋអាមេរិក ក្នុងការកសាងមូលដ្ឋានអចិន្ត្រៃយ៍មួយ សម្រាប់បញ្ជូនមនុស្សទៅរស់នៅលើផ្ទៃឋានព្រះចន្ទ ។

គម្រោងរបស់អង្គការ NASA នេះទៀតសោត ស្រដៀងគ្នាទៅនឹងផែនការរបស់ចិន និងរុស្ស៊ីផងដែរ ដោយប្រទេសសម្ព័ន្ធមិត្តដែកថែបទាំងពីរ ធ្លាប់បានប្រកាសប្រាប់ពិភពលោកថា ពួកគេនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើឋានព្រះចន្ទនៅឆ្នាំ ២០៣៥ ។

ជាមួយគ្នានោះ អ្នកវិទ្យាសាស្ត្របានបង្ហាញការព្រួយបារម្ភខ្ពស់ថា មូលហេតុចម្បងនៅពីក្រោយផែនការខ្នាតយក្សរបស់មហាអំណាចពិភពលោកទាំងបី ធ្វើឡើងក្រោមហេតុផលនយោបាយ ដើម្បីប្រកួតប្រជែងអំណាចនៅលើឋានព្រះចន្ទ ៕

ប្រភព ៖ interesting engineering និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា