បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ថា គ្មានការជួបលោក ពូទីន ប៉ុន្មានថ្ងៃខាងមុខទេ

លោក ម៉ាក្រុង ថា គ្មានការជួបលោក ពូទីន ប៉ុន្មានថ្ងៃខាងមុខទេ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Macron បានអះអាងថា លោកគ្មានគម្រោង ជួបនិយាយជាមួយ លោក ពូទីន មេដឹកនាំរុស្ស៊ី នៅប៉ុន្មានថ្ងៃខាងមុខនេះទេ។

Advertisement

ការលើកឡើងនេះ បន្ទាប់ពីមេដឹកនាំបារាំង ធ្លាប់បានលើកឡើងពីការរំពឹងទុក នៃការសន្ទនាឡើងវិញ ជាមួយលោកពូទីន នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតជាច្រើន កាលពីថ្ងៃអង្គារ ជាមួយនឹងការរំលេចចំណងជើងថា «គួរតែត្រូវបានរៀបចំបានល្អ ជាមួយដៃគូអឺរ៉ុប។

លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មិនមានការប្រញាប់ប្រញាល់ ក្នុងការបើកការសន្ទនា ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់អឺរ៉ុប ក្នុងការរៀបចំគោលបំណង នៃ ជំនួបឲ្យច្បាស់លាស់ជាមុនសិន។

បន្ទាប់ពីចូលរួមកិច្ចពិភាក្សា របស់មេដឹកនាំសហភាពអឺរ៉ុប ក្នុងប្រទេសបែលហ្ស៊ិក លោក Macron បានប្រាប់អ្នកយកព័ត៌មាន ថា «យើងត្រូវរៀបចំរឿងនេះ ក្នុងនាមជាជនជាតិអឺរ៉ុប ដើម្បីត្រៀមខ្លួន នៅពេលដែលពេលវេលាសមស្រប សម្រាប់ការពិភាក្សាជាមួយរុស្ស៊ី»។ លោកបានបន្ថែមថា «តើយើងចង់បានអ្វី? យើងចង់បានការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ប៉ុន្តែ យើងក៏ចង់បានសម្រាប់អឺរ៉ុបផងដែរ»។

កាលពីខែធ្នូ លោក Emmanuel Macron ក៏ធ្លាប់បានប្រកាស អំពីចេតនារបស់លោក ក្នុងការផ្លាស់ប្តូរជំហរ តាមរយៈការចង់ជួបផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដោយគេដឹងថា ភាគច្រើន នៃផែនការជួបគ្នា រវាងមេដឹកនាំទាំងពីរ ត្រូវបានផ្អាក ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា