មូស្គូ ៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និយាយថា រ៉ុក្កែតដឹកជញ្ជូន Proton-M បានបញ្ជូនផ្កាយរណបឧតុនិយម Elektro-L No. 5 ទៅដាក់នៅលើលំហរអាកាសដោយជោគជ័យ ។

រ៉ុក្កែត Proton-M ត្រូវបានរុស្ស៊ីបាញ់បង្ហោះនៅម៉ោង១និង៥២នាទីរសៀលថ្ងៃព្រហស្បតិ៍ ចេញពីទីតាំងបាញ់បង្ហោះ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន ។ ការបញ្ជូនផ្កាយរណបឧតុនិយមចូលទៅក្នុងគន្លងគោចរ ក្នុងរយៈកម្ពស់ជាង ៣៥,០០០គីឡូម៉ែត្រនេះ ត្រូវចំណាយពេលដល់ទៅ ៦ម៉ោង និង ៣៧នាទី ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Kazinform, បេសកកម្មនេះ ជាការបាញ់បង្ហោះលើកទី ៤៣០ នៅក្នុងប្រវត្តិសាស្ត្រនៃត្រកូលរ៉ុក្កែត Proton ដែលជាប្រភេទរ៉ុក្តែតដឹកជញ្ជូនធុនធ្ងន់ និងជាការបាញ់បង្ហោះប្រើប្រាស់រ៉ុក្តែត Proton លើកដំបូងក្នុងរយៈពេល ៣ឆ្នាំមកនេះ ។
គួរបញ្ជាក់ថា ផ្កាយរណបឧតុនិយម Elektro-L No. 5 មានទម្ងន់លើសពីពីរតោន និងមានអាយុកាលប្រើប្រាស់រយៈពេល ១០ឆ្នាំ ។
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

























