បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ដាក់សម្ពាធអាហារសមុទ្រ វៀតណាម ធ្វើឲ្យការនាំចេញដាំក្បាលចុះ

អាមេរិក ដាក់សម្ពាធអាហារសមុទ្រ វៀតណាម ធ្វើឲ្យការនាំចេញដាំក្បាលចុះ

ហាណូយ ៖ ការនាំចេញអាហារសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកកាលពីខែមករា មានទឹកប្រាក់ត្រឹមតែ ៩៦ លានដុល្លារប៉ុណ្ណោះ ពោលដាំក្បាលចុះជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

Advertisement

បើតាមសារព័ត៌មាន Vietnam News, មូលហេតុដែលការនាំចេញអាហារសមុទ្ររបស់វៀតណាម ដាំក្បាលចុះយ៉ាងគំហុកបែបនេះ ក៏ដោយសារតែមានសម្ពាធពីសហរដ្ឋអាមេរិក ដែលចាប់ផ្តើមរឹតបន្តឹងការអនុវត្តបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ច្បាប់ការពារថនិកសត្វសមុទ្រ ហៅកាត់ MMPA និងតម្រូវការសម្រាប់វិញ្ញាបនបត្រនៃការអនុម័ត ព្រមទាំងពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ ដែលប៉ះពាល់ដល់ការដឹកជញ្ជូននៅដើមឆ្នាំ ២០២៦ ។

ក្នុងនោះ ត្រីធូណា រងផលប៉ះពាល់ខ្លាំងជាងគេនាំឲ្យការនាំចេញកាលពីខែមករា ដាំក្បាលចុះដល់ទៅ ១៤ ភាគរយ ពោលមានទឹកប្រាក់ត្រឹមតែ ៥៧ លានដុល្លារប៉ុណ្ណោះ ។ នេះបើតាមស្ថិតិរបស់សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ហៅកាត់ (VASEP) ។

សម្ពាធដែលកំពុងរួមរឹតលើការនាំចេញអាហារសមុទ្ររបស់វៀតណាមនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ហៅកាត់ (NOAA) ប្រកាសថា ក្រុមហ៊ុនរកស៊ីនាំចេញអាហារសមុទ្រចំនួន ២៤០ មកពី ៤៦ ប្រទេស បានបរាជ័យ មិនអាចទទួលបានការទទួលស្គាល់ពីស្ថាប័ន MMPA ។

បញ្ហានេះនាំឲ្យរាល់ផលិតផលអាហារសមុទ្ររបស់ក្រុមហ៊ុនទាំងនោះ នឹងមិនអាចនាំចូលទីផ្សារអាមេរិកបានឡើយ ពោលគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។ សមាគម VASEP ព្រមានថា ការនាំចេញអាហារសមុទ្រវៀតណាម អាចបន្តធ្លាក់ចុះថែមទៀតក្នុងខែកុម្ភៈ ។

ក្នុងនោះ ហេតុផលចម្បង ក៏ព្រោះតែបញ្ហាពន្ធប្រឆាំងការលក់បង្ខូចតម្លៃរបស់អាមេរិក និងតម្រូវការធ្លាក់ចុះក្នុងទីផ្សារប្រទេសចិន ។

ចិន បានក្លាយជាទីផ្សារអាហារសមុទ្រធំជាងគេរបស់វៀតណាម កាលពីខែមករា ដោយតម្លៃនៃការនាំចេញបានកើនឡើងជិត ២៥០លានដុល្លារ កើនឡើងចំនួន ២៨.៧ ភាគរយ ។

ដោយឡែក ការនាំចេញទៅអាស៊ាន បានរកចំណូលបាន ៦៩ លានដុល្លារ កើនឡើងចំនួន ៣២.២ ភាគរយ ខណៈដែលការនាំចេញទៅជប៉ុន មានទឹកប្រាក់ ១៤៦លានដុល្លារ កើនឡើងចំនួន ២១.៣ ភាគរយ ៕

ប្រភព ៖ Vietnam News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា