បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មកូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន ជ្រើសរើសកូនស្រីបង្កើតជាអ្នកស្នងតំណែងបន្ទាប់

ចារកម្មកូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន ជ្រើសរើសកូនស្រីបង្កើតជាអ្នកស្នងតំណែងបន្ទាប់

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តជ្រើសរើសយកកញ្ញា គីម ជូអេ ដែលជាកូនស្រីបង្កើតរបស់លោក និងត្រូវបានគេឃើញតែងតែងបង្ហាញមុខនៅក្បែរខ្លួនលោកនោះ ជាអ្នកស្នងតំណែងបន្ទាប់ នេះបើតាមការអះអាងរបស់ចារកម្មកូរ៉េខាងត្បូង ។

Advertisement

សេវាចារកម្មជាតិ (NIS) របស់កូរ៉េខាងត្បូង បានរាយការណ៍ទៅកាន់សមាជិកសភា ក្នុងអំឡុងសម័យប្រជុំបិទទ្វារនៃរដ្ឋសភាកូរ៉េថា ខ្លួនឈានដល់ការវាយតម្លៃបែបនេះ បន្ទាប់ពីមានការពិចារណាលើកត្តាមួយចំនួន រួមទាំងវត្តមានដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់កញ្ញា គីម ជូអេ នៅក្នុងព្រឹត្តិការណ៍ផ្លូវការនានា ។

ជាមួយគ្នានេះ សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-Kwen ក៏បានអះអាងដែរថា កញ្ញា ជូអេ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាច្រើន រួមទាំងខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រថាមពលព្រះអាទិត្យ Kumsusan ។ ក្នុងនោះ សេវាចារកម្ម NIS ក៏បានកត់សម្គាល់ឃើញថា កញ្ញា គីម ជូអេ ក៏បានផ្តល់យោបល់លើគោលនយោបាយរដ្ឋមួយចំនួនផងដែរ ។

បើតាមសេវាចារកម្មជាតិកូរ៉េខាងត្បូង, ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ ថាតើកញ្ញា ជូអេ នឹងចូលរួមសមាជគណបក្សពលករកូរ៉េខាងជើងនៅចុងខែនេះដែរឬអត់ ? ពីព្រោះវាគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលប្រារព្ធឡើងរៀងរាល់៥ឆ្នាំម្តង និងជាពេលដែលទីក្រុងព្យុងយ៉ាងប្រកាសពីអាទិភាពគោលនយោបាយរបស់ខ្លួន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា