បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BMW ប្រកាសប្រមូលឡានជាង ៥០ ម៉ឺនគ្រឿងទូទាំងពិភពលោក មកជួសជុលវិញ បារម្ភពីហានិភ័យឆាបឆេះ

BMW ប្រកាសប្រមូលឡានជាង ៥០ ម៉ឺនគ្រឿងទូទាំងពិភពលោក មកជួសជុលវិញ បារម្ភពីហានិភ័យឆាបឆេះ

ប៊ែរឡាំង ៖ ក្រុមហ៊ុនផលិតឡានខ្នាតយក្សអាល្លឺម៉ង់ BMW កំពុងប្រមូលឡានប្រមាណជាង ៥០០,០០០គ្រឿងចូលក្នុងឃ្លាំងមកជួសជុលឡើងវិញ ដោយសារព្រួយបារម្ភពីហានិភ័យឆាបឆេះដែលអាចកើតមានជាយថាហេតុ ។

Advertisement

បើតាមសារព័ត៌មានពាណិជ្ជកម្មរថយន្តអាល្លឺម៉ង់ kfz-betrieb, ក្រុមហ៊ុន BMW កំពុងប្រមូលឡានសរុបចំនួន ៥៧៥.០០០គ្រឿង នៅទូទាំងពិភពលោកមកជួសជុលឡើងវិញ ក្នុងនោះមានឡានជិត ២៥.០០០គ្រឿងនៅចក្រភពអង់គ្លេស និងអៀរឡង់ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា ការប្រមូលមកវិញនេះ ប៉ះពាល់ដល់រថយន្តម៉ូដែលផ្សេងៗជាច្រើន ដែលផលិតឡើងនៅចន្លោះខែកក្កដា ឆ្នាំ២០២០ និងខែកក្កដា ឆ្នាំ២០២២ ។

មូលហេតុនៅពីក្រោយការប្រមូលមកវិញនេះ គឺដោយសារតែបញ្ហាដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធម៉ូទ័របញ្ឆេះម៉ាស៊ីន ដែលធ្វើឲ្យវាពិបាក ឬមិនអាចដំណើរការរថយន្តបាន ហើយអាចបណ្តាលឲ្យមានភ្លើងឆាបឆេះនៅក្នុងករណីដ៏អាក្រក់បំផុត ។

សូមរម្លឹកថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់អាល្លឺម៉ង់មួយនេះ បានកត់ត្រាការខាតបង់ទឹកប្រាក់អស់រាប់រយលានអឺរ៉ូ ខណៈដែល BMW បានប្រមូលឡានសរុបចំនួន ១,៥លានគ្រឿងមកជួសជុលឡើងវិញ ដោយសារបញ្ហាហ្វ្រាំងដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Continental ៕

ប្រភព ៖ AFP និង The Standard ប្រែសម្រួល ៖ ឈឹម ទីណា

STOCKSHOTS: German carmaker BMW

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា