បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា ការផ្លាស់ប្តូរអំណាចនៅអ៊ីរ៉ង់ គឺជារឿងល្អបំផុត

លោក ត្រាំ ថា ការផ្លាស់ប្តូរអំណាចនៅអ៊ីរ៉ង់ គឺជារឿងល្អបំផុត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញវោហាសាស្រ្តគំរាមចំៗកាលពីថ្ងៃសុក្រថា ការផ្លាស់ប្តូរអំណាច ឬក៏រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងក្លាយជារឿងដ៏ល្អបំផុតដែលគួរតែកើតឡើង ។

Advertisement

ការថ្លែងបែបនេះរបស់លោកប្រធានាធិបតី ត្រាំ គឺជាការផ្ញើសារដ៏ច្បាស់លាស់បំផុតមួយរបស់លោក បង្ហាញពីគោលបំណងចង់ផ្តួលរលំរបបដឹកនាំនៅអ៊ីរ៉ង់ ខណៈដែលរូបលោកបានបញ្ជាឱ្យបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាចម្បាំងធំជាងគេបំផុតរបស់ពិភពលោកទៅកាន់មជ្ឈិមបូព៌ា ដើម្បីបង្កើនសម្ពាធយោធាលើទីក្រុងតេហេរ៉ង់ ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ នេះដែរ កើតឡើងនៅពេលដែលមេដឹកនាំអាមេរិករូបនេះ ជំរុញឱ្យប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ចូលខ្លួនមកធ្វើកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវមួយ ដើម្បីកំណត់កម្មវិធីនុយក្លេអ៊ែរ បើសិនចង់ជៀសវាងរងការវាយប្រហារកងកម្លាំងយោធាអាមេរិក ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅលើមាត់ជ្រោះនៃជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា ដែលអាចផ្ទុះឡើងនៅពេលណាក៏បាន ប្រសិនបើការចរចាការទូតមិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា