បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំមុន ជប៉ុនខាតបង់សេដ្ឋកិច្ចជិត ១ ពាន់លានដុល្លារ ដោយសារករណី Scam

ឆ្នាំមុន ជប៉ុនខាតបង់សេដ្ឋកិច្ចជិត ១ ពាន់លានដុល្លារ ដោយសារករណី Scam

តូក្យូ ៖ ក្រុមឧក្រិដ្ឋជនបានធ្វើឱ្យប្រទេសជប៉ុនខាតបង់សេដ្ឋកិច្ចប្រហែល ៩២០លានដុល្លារ ដោយសារករណីបោកប្រាស់រៀបចំទុកមុន និងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) កាលពីឆ្នាំ២០២៥ ។

Advertisement

បើតាមសារព័ត៌មាន VNExpress ចេញផ្សាយថ្ងៃសុក្រ, តួលេខនេះ កើនឡើងស្ទើរតែទ្វេដង បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤៧០លានដុល្លារប៉ុណ្ណោះ នេះបើតាមរបាយការណ៍ពីមន្រ្តីប៉ូលិសជប៉ុន ។

ករណីបោកប្រាស់រៀបចំទុកមុន និងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលជប៉ុនហៅថា “Tokuryu” បានក្លាយជាបញ្ហាដ៏ស្មុគស្មាញថ្មីមួយ សម្រាប់ប្រទេសជប៉ុន បន្ទាប់ពីក្រុមក្មេងទំនើង yakuza ចាស់ៗ ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារប៉ូលីសជាតិ (NPA), ក្រុមមនុស្សមានវ័យ ៥០ឆ្នាំឡើង បានក្លាយជាជនរងគ្រោះខ្លាំងជាងគេ បន្ទាប់មកគឺក្រុមមនុស្សមានវ័យចាប់ពី ៤០ឆ្នាំដល់៦០ឆ្នាំ ។

ទម្រង់នៃការឆបោកទាំងនោះ ក្រៅករណី Scam ក៏រួមមានទាំងការបោកប្រាស់បែបសាមញ្ញ ដែលជនល្មើសធ្វើពុតជាសមាជិកគ្រួសារ ដែលកំពុងជួបបញ្ហា ដើម្បីដកសាច់ប្រាក់ពីជនរងគ្រោះ ។

គួរបញ្ជាក់ថា ក្រុម Tokuryu និងក្រុម Yakuza ទំនងជាអ្នកនៅពីក្រោយករណីបោកប្រាស់ទាំងអស់នោះ រាប់ចាប់ពីគម្រោងផ្តល់មូលនិធិ រហូតដល់ការរៀបចំជនល្មើស និងបំពាក់ឧបករណ៍ឧក្រិដ្ឋកម្មដល់ពួកគេ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារ NPA ៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា