បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ នឹងបង្ហាញមូលនិធិហ្គាហ្សា អំឡុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពសប្តាហ៍ក្រោយ

លោក ត្រាំ នឹងបង្ហាញមូលនិធិហ្គាហ្សា អំឡុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពសប្តាហ៍ក្រោយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងប្រកាសពីមូលនិធិរាប់ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូង ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។

Advertisement

តំបន់ហ្គាហ្សា ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវការលុយប្រហែល ៧០ ពាន់លានដុល្លារ ទើបអាចកសាងទឹកដីដ៏កំសត់មួយនេះឡើងវិញ បន្ទាប់ពីភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នេះបើយោងតាមការវាយតម្លៃលើការខូចខាត និងតម្រូវការប្រតិបត្តិការ ដែលធ្វើឡើងរួមគ្នាដោយអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងធនាគារពិភពលោក ។

មន្ត្រីសេតវិមានបានប្រាប់ទូរទស្សន៍ NHK នៅថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ។ មន្ត្រីរូបនេះបន្ថែមថា គណៈប្រតិភូមកពីប្រទេសយ៉ាងហោចណាស់ចំនួន ២០ រួមទាំងប្រមុខរដ្ឋជាច្រើនរូបទៀត ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកចូលរួម ។

ក្រៅពីការប្រកាសពីមូលនិធិកសាងហ្គាហ្សាឡើងវិញ លោកប្រធានាធិបតី ត្រាំ ក៏ត្រូវបានគេរំពឹងថា នឹងបង្ហាញពីរបៀបដែលប្រទេសសមាជិកនីមួយៗ នឹងចូលរួមចំណែកដល់កងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលគ្រោងដាក់ពង្រាយលើកកម្ពស់ការរំសាយអាវុធ និងរក្សាសន្តិសុខ ។

ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចូលជាធរមាននៅតំបន់ហ្គាហ្សាក៏ដោយ ក៏កងកម្លាំងអ៊ីស្រាអែលបានបន្តវាយប្រហារជាបន្តបន្ទាប់មិនបន្ធូរដៃ បន្ទាប់ពីចោទថា ក្រុមហាម៉ាស់បានបំពានលើកិច្ចព្រមព្រៀងនេះ ។

ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលឆាបឆេះឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឆក់យកអាយុជីវិតមនុស្សកើនដល់ ៧១,៦៦៧នាក់ និង ១៧១,៣៤៣នាក់ផ្សេងទៀតរងរបួស ៕

ប្រភព ៖ NHK និង ABC NEWS ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា