បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ចាយជាង ១.១ ពាន់លានដុល្លារ ទិញមីស៊ីលជិត ៣០០គ្រាប់ពី រុស្ស៊ី

ឥណ្ឌា ចាយជាង ១.១ ពាន់លានដុល្លារ ទិញមីស៊ីលជិត ៣០០គ្រាប់ពី រុស្ស៊ី

ញូវដែលី ៖ ប្រទេសឥណ្ឌាបានចំណាយលុយដល់ទៅ ១.១ពាន់លានដុល្លារ បញ្ជាទិញមីស៊ីលចំនួន ២៨៨គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស S-400 ដែលទីក្រុងញូវដែលីបានទិញពីទីក្រុងមូស្គូ ។

Advertisement

បើតាមកាសែត Hindustan Times ចេញផ្សាយថ្ងៃសុក្រ, ក្នុងចំណោមមីស៊ីលទាំង ២៨៨គ្រាប់ ដែលឥណ្ឌាបញ្ជាទិញពីរុស្ស៊ីនេះ ក្នុងនោះរួមមានមីស៊ីលរយៈចម្ងាយជិតចំនួន ១២០គ្រាប់ និងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ១៦៨គ្រាប់ ហើយការបញ្ជាទិញនេះ នឹងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សបំផុត ។

ការបញ្ជាទិញមីស៊ីលនេះដែរ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់បញ្ជាទិញគ្រឿងសព្វាវុធការពារជាតិ ដែលមានតម្លៃប្រហែល ៣៩,៧ពាន់លានដុល្លារ ។

ប្រព័ន្ធការពារដែនអាកាស S-400 បានចូលបម្រើវិស័យការពារជាតិរុស្ស៊ីនៅក្នុងឆ្នាំ ២០០៧ ហើយវាជាប្រព័ន្ធការពារមីស៊ីលដែលទំនើបបំផុតមួយ ។ S-400 អាចបាញ់បានក្នុងរយៈចម្ងាយ ៤០០គីឡូម៉ែត្រ និងមានល្បឿនរហូតដល់ ៤,៨គីឡូម៉ែត្រក្នុងមួយវិនាទី ហើយវាអាចបាញ់កម្ទេចរាល់វត្ថុដែលហោះហើរ ទាំងយន្តហោះចម្បាំង និងមីស៊ីល ។

បច្ចុប្បន្ន ប្រទេសឥណ្ឌាមានប្រព័ន្ធការពារដែនអាកាស S-400 ចំនួន ៤គ្រឿង ហើយគ្រោងនឹងបញ្ជាទិញបន្ថែមទៀតនៅឆ្នាំ ២០២៦នេះ ។ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ, ឥណ្ឌា មានគម្រោងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស S-500 រួមគ្នាជាមួយឥណ្ឌា ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា