បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមាន អាមេរិក ជាថ្មីថា កម្មវិធីមីស៊ីលខ្លួននៅតែជា “បន្ទាត់ក្រហម” មិនអាចចរចាបាន

អ៊ីរ៉ង់ ព្រមាន អាមេរិក ជាថ្មីថា កម្មវិធីមីស៊ីលខ្លួននៅតែជា “បន្ទាត់ក្រហម” មិនអាចចរចាបាន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានអះអាងជាថ្មីទៅកាន់អាមេរិកថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅតែជាខ្សែបន្ទាត់ក្រហម មិនអាចចរចាបានដាច់ខាត ហើយបានព្រមានថា ទីក្រុងហេតេរ៉ង់នឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពយោធាណាមួយ ។

Advertisement

ការសម្លុតគំរាមរបស់អ៊ីរ៉ង់ ធ្វើឡើងស្របពេលដែលប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាចម្បាំងធំជាងគេបំផុតរបស់ពិភពលោកទៅកាន់មជ្ឈិមបូព៌ា ដើម្បីបង្កើនសម្ពាធយោធាលើទីក្រុងតេហេរ៉ង់ ក្នុងគ្រាដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ជាប់គាំង ។

លោក Ali Shamkhani ដែលជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានអះអាងថា កិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិកអាចជំរុញ និងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើកិច្ចពិភាក្សាទាំងនោះ មានឫសគល់លើភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុ ។

ទោះបីជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា អំណាចមីស៊ីលរបស់អ៊ីរ៉ង់ ស្ថិតក្នុងបន្ទាត់ក្រហម ហើយមិនអាចចរចាជាដាច់ខាត ។ លោកថា យោធានៅតែប្រុងប្រយ័ត្នខ្ពស់ និងព្រមានថា តម្លៃតបស្នងនៃការគណនាខុសណាមួយដោយមហាអំណាចខាងក្រៅ នឹងខ្ពស់ខ្លាំងណាស់ ។

ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងស្ថិតនៅមាត់ជ្រោះដ៏គ្រោះថ្នាក់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញវោហាសាស្រ្តគំរាមចំៗកាលពីថ្ងៃសុក្រថា ការផ្លាស់ប្តូរអំណាច ឬក៏រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងក្លាយជារឿងដ៏ល្អបំផុតដែលគួរតែកើតឡើង ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា