បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពន្លះ UN ថា អសមត្ថភាពបញ្ចប់ជម្លោះនានាទូទាំងពិភពលោក

អាមេរិក ពន្លះ UN ថា អសមត្ថភាពបញ្ចប់ជម្លោះនានាទូទាំងពិភពលោក

វ៉ាស៊ីនតោន ៖ មុនពេលកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពមកដល់ ប្រមុខការទូតអាមេរិក បានរិះគន់មិនសំចៃមាត់លើអង្គការសហប្រជាជាតិ (UN) ថា ស្ថាប័នមួយនេះ គ្មានចំណែកទាល់តែសោះ ក្នុងការជួយដោះស្រាយជម្លោះនានាទូទាំងពិភពលោក រួមទាំងសង្គ្រាមហ្គាហ្សា ។

Advertisement

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សន្និសីទសន្តិសុខទីក្រុងមុយនិក កាលពីថ្ងៃសៅរ៍ថា អង្គការសហប្រជាជាតិស្ទើរតែគ្មានតួនាទី ក្នុងការជួយដោះស្រាយជម្លោះ ដោយលោកបានអំពាវនាវឱ្យស្ថាប័នសកលមួយនេះ ត្រូវតែកែទម្រង់ជាចាំបាច់ ។

ទោះបីជាយ៉ាងណា លោកក៏ទទួលស្គាល់ផងដែរថា អង្គការសហប្រជាជាតិនៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះពិភពលោក ។ ប៉ុន្តែយើងមិនអាចព្រងើយកន្តើយនឹងរឿងនោះបានទៀតទេ ព្រោះសព្វថ្ងៃនេះ បញ្ហាបន្ទាន់បំផុតនៅចំពោះមុខយើង វាមិនមានចម្លើយ ហើយយូអិនស្ទើរតែគ្មានតួនាទីអ្វីទាល់តែសោះ ។

គួរបញ្ជាក់ថា ពាក្យសម្តីដិះដៀលរបស់អាមេរិកទៅលើអង្គការសហប្រជាជាតិ មិនមែនជាលើកទី១ទេ ជាក់ស្តែង ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែកញ្ញាឆ្នាំមុន ក៏បានដៀមដាមធ្ងន់ៗផងដែរថា ស្ថាប័នសកលមួយនេះ គ្មានលទ្ធភាពសូម្បីជួយបញ្ចប់សង្គ្រាមណាមួយបានសោះ ។

បន្ថែមពីលើការរិះគន់ លោកប្រធានាធិបតី ត្រាំ ថែមទាំងបានបង្កើតក្រុមប្រឹក្សាសន្តិភាព ដើម្បីដោះស្រាយជម្លោះនានានៅលើទូទាំងពិភពលោក ហើយក្រុមប្រឹក្សានេះ ត្រូវបានគេជឿថា បង្កើតឡើងទំនងជាមានគោលបំណងជំនួសអង្គការសហប្រជាជាតិ ៕

ប្រភព ៖ The Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា