បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SpaceX នឹងផ្តើមបើកសេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅវៀតណាម

SpaceX នឹងផ្តើមបើកសេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅវៀតណាម

ហាណូយ ៖ ទីបំផុត ក្រុមហ៊ុនអវកាសឯកជន SpaceX របស់លោកមហាសេដ្ឋី Elon Musk អាចចាប់ផ្តើមបើកសេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅវៀតណាមបានហើយ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងហាណូយ ។

Advertisement

បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃអាទិត្យ, ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម បានផ្តល់អាជ្ញាប័ណ្ណក្នុងស្រុកដល់ក្រុមហ៊ុន Starlink របស់ SpaceX ទាំងសេវាកម្មអ៊ីនធឺណិតនៅផ្ទះ ឬកន្លែងធ្វើការ និងតាមទូរស័ព្ទ ។

យោងតាមមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតវៀតណាម, ជិត ៨០ភាគរយនៃក្នុងចំណោមប្រជាជនវៀតណាមប្រហែល ១០០លានដុល្លារ គឺជាអ្នកប្រើប្រាស់អ៊ីនធឺណិត ។ ប៉ុន្តែប្រជាជនរស់នៅតំបន់ជនបទដាច់ស្រយាល និងតំបន់ភ្នំ ពុំទាន់មានអ៊ីនធឺណិតប្រើប្រាស់នៅឡើយទេ។

ជាការឆ្លើយតប ក្រុមហ៊ុន Starlink ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសថា បញ្ហានេះនឹងត្រូវបានដោះស្រាយ នៅពេលដែលខ្លួនចាប់ផ្តើមបើកសេវាកម្មអ៊ីនធឺណិតនៅវៀតណាមក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្លូវការ ។

គួរបញ្ជាក់ថា វៀតណាមបានក្លាយជាប្រទេសទី៥ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់សេវាកម្មអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX បន្ទាប់ពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ៕

ប្រភព ៖ CNA និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា