បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មីយ៉ាម៉ា បណ្តេញមន្រ្តីទូត ទីម័រឡេស្តេ ជុំវិញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម

មីយ៉ាម៉ា បណ្តេញមន្រ្តីទូត ទីម័រឡេស្តេ ជុំវិញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម

ណៃពិដោ ៖ រដ្ឋាភិបាលយោធាបានដាក់ឱសាទឱ្យភារធារីស្ថានទូតទីម័រឡេស្តេប្រចាំប្រទេសមីយ៉ាម៉ា លោក Elisio do Rosario de Sousa រើបង្វិចចាកចេញប្រទេសខ្លួននៅត្រឹមថ្ងៃទី២០ ខែកុម្ភៈ ក្រោយប្រទេសនេះ ផ្តើមស៊ើបអង្កេតប្រឆាំងមីយ៉ាម៉ា ជុំវិញសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម ។

Advertisement

ការប៉ះទង្គិចគ្នានេះ គឺជាសញ្ញាបង្ហាញពីភាពតានតឹងផ្នែកការទូតរវាងប្រទេសសមាជិកអាស៊ានទាំងពីរ ។ ទីម័រឡេស្តេ បានក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន ក្នុងខែតុលា ឆ្នាំ២០២៥ ។

យ៉ាងណា ការបណ្តេញមន្រ្តីទូតទីម័រឡេស្តេនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ប្រទេសដីកោះមួយនេះ បានផ្តួចផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដោយចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរងរបស់ទីម័រឡេស្តេ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានបញ្ជាឱ្យគាត់ចាកចេញពីប្រទេសក្នុងពេលមួយសប្តាហ៍ ។

បទបញ្ជានេះធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា ទីម័រឡេស្តេបានតែងតាំងព្រះរាជអាជ្ញាជាន់ខ្ពស់មួយរូប ដើម្បីស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ។

ចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីឆ្នាំ ២០២១មក មីយ៉ាន់ម៉ាបានប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់ អំពីការរំលោភបំពានសិទ្ធិមនុស្ស ជាពិសេសប្រឆាំងនឹងជនជាតិដើមភាគតិចនៅទូទាំងប្រទេស ។

បច្ចុប្បន្ន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក៏កំពុងការពារខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ ប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដែលមានគោលដៅលើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា