បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ នឹងបើកដៃឱ្យ អ៊ីស្រាអែល វាយអ៊ីរ៉ង់ បើសិនការចរចាបរាជ័យ

លោក ត្រាំ នឹងបើកដៃឱ្យ អ៊ីស្រាអែល វាយអ៊ីរ៉ង់ បើសិនការចរចាបរាជ័យ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកនឹងបើកដៃ ឬគាំទ្រអ៊ីស្រាអែលបើកការវាយប្រហារប្រឆាំងទីតាំងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារការទូតវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បរាជ័យ ។

Advertisement

បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CBS News, លោក ដូណាល់ ត្រាំ បានកត់សម្គាល់ដូច្នេះ នៅពេលដែលមេដឹកនាំអាមេរិករូបនេះ ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida កាលពីខែធ្នូ ដោយដកស្រង់ប្រភពចំនួនពីរដែលដឹងពីបញ្ហានេះ ។

បន្ថែមលើពីការគាំទ្ររបស់លោក ត្រាំ មន្ត្រីយោធា និងចារកម្មអាមេរិកក៏បានពិភាក្សាអំពីរបៀបដែលទីក្រុងវ៉ាស៊ីនតោន អាចជួយអ៊ីស្រាអែលវាយលុកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ រួមទាំងគាំទ្រការចាក់សាំងយន្តហោះចម្បាំងអ៊ីស្រាអែលតាមផ្លូវអាកាស និងជួយធានាសុវត្ថិភាពដល់ការហោះហើរពីលើដែនអាកាសប្រទេសពាក់ព័ន្ធក្នុងតំបន់ ។ នេះបើយោងតាមរបាយការណ៍ ។

យ៉ាងណាមិញ ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម សុទ្ធតែបានបញ្ជាក់ជាសាធារណៈថា ពួកគេនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ប្រើប្រាស់ដែនអាកាសរបស់ប្រទេសខ្លួន បើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់ឡើយ ហើយក៏មិនអនុញ្ញាតឱ្យអ៊ីរ៉ង់ធ្វើដូច្នេះដែរ ។

គួរបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៉ីរ៉ង់ជុំទី២អាចនឹងត្រូវធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គារសប្ដាហ៍នេះ។លោកRubioបានបញ្ជាក់ថាបេសកជនអាមេរិកលោកSteveWittkoffនិងកូនប្រសាររបស់លោកត្រាំគឺលោកJaredKushnerនឹងតំណាងឱ្យទីក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចចរចានេះ។

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា