បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេសនឹងពង្រឹងវិធានការបន្ថែមគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត របស់កុមារ

អង់គ្លេសនឹងពង្រឹងវិធានការបន្ថែមគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត របស់កុមារ

ឡុងដ៍ ៖ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងស្វែងរកអំណាចឲ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថលដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

Advertisement

បើតាម BBC, រដ្ឋាភិបាលអង់គ្លេសបានប្រកាស កាលពីខែមុនថា នឹងធ្វើការពិគ្រោះយោបល់អំពីការហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ តាមគំរូប្រទេសអូស្ត្រាលី។ អេស្ប៉ាញ ក្រិក និងស្លូវេនី ក៏បានបញ្ជាក់ថា កំពុងរៀបចំផែនការហាមឃាត់ដូចគ្នានេះដែរ។

លោក Starmer បានបញ្ជាក់ថា « អំណាចថ្មី ដែលស្នើនេះ អាចនាំឱ្យមានការត្រួតពិនិត្យពីរដ្ឋសភា លើវិធានការថ្មីៗនាពេលអនាគត»។

ការិយាល័យរបស់លោក Starmer ធ្លាប់បានពន្យល់ថា ចាំបាច់ណាស់ ដែលតម្រូវឲ្យមានការពិនិត្យឡើងវិញ ខណៈរដ្ឋាភិបាលអាចអនុវត្តវិធានការនោះបាន ក្នុងរយៈពេលខ្លី។

រដ្ឋាភិបាល បានប្រកាសថា Chatbot AI កាន់តែច្រើន នឹងត្រូវគ្របដណ្តប់ក្រោមការហាមឃាត់ការបង្កើតរូបភាពផ្លូវភេទ ដោយគ្មានការយល់ព្រមពីម្ចាស់រូប។ វិធានការនេះ ត្រូវបានពង្រឹង បន្ទាប់ពីមានចំណាត់ការ លើប្រព័ន្ធ AI Grok ដែលជាកម្មសិទ្ធិរបស់ Elon Musk៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា