បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ព្រមានអ៊ីរ៉ង់ អំពីផលវិបាក ពីការមិនធ្វើកិច្ចព្រមព្រៀង

លោក Trump ព្រមានអ៊ីរ៉ង់ អំពីផលវិបាក ពីការមិនធ្វើកិច្ចព្រមព្រៀង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានព្រមានអ៊ីរ៉ង់ អំពី “ផលវិបាក នៃការមិនធ្វើកិច្ចព្រមព្រៀង” នៅមុនពេល មានកិច្ចចរចា រវាងសហរដ្ឋអាមេរិក និង សាធារណរដ្ឋអ៊ីស្លាម នៅទីក្រុងហ្សឺណែវ។

Advertisement

ប្រធានាធិបតីអាមេរិក បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា «ខ្ញុំនឹងចូលរួមក្នុងកិច្ចពិភាក្សាទាំងនោះ ដោយប្រយោល»។ លោក Trump បានបន្ថែមថា «ខ្ញុំមិនគិតថា ពួកគេចង់បានផលវិបាក នៃ ការមិនធ្វើកិច្ចព្រមព្រៀងទេ»។

កិច្ចពិភាក្សាចុងក្រោយបំផុត ដែលគ្រោងទុក នៅថ្ងៃអង្គារ និងសម្របសម្រួល ដោយប្រទេសអូម៉ង់ បានបន្តធ្វើ បន្ទាប់ពីមានការគំរាមកំហែង ម្តងហើយម្តងទៀត ពី លោក Trump ជុំវិញ សកម្មភាពយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ ជាការគំរាម ព្រោះតែ ការបង្រ្កាបដ៏សាហាវរបស់អ៊ីរ៉ង់ លើការតវ៉ាប្រឆាំងរដ្ឋាភិបាល និង បន្ទាប់មក ថ្មីៗនេះ គឺអំពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ។ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនបារម្ភថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានគោលបំណងបង្កើតគ្រាប់បែក ប៉ុន្តែ ទីក្រុងតេអេរ៉ង់ បដិសេធ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យមានប្រធានបទផ្សេងៗទៀត ដែលត្រូវពិភាក្សា រួមទាំងមីស៊ីលផ្លោង របស់អ៊ីរ៉ង់ និង ការគាំទ្រដល់ក្រុមប្រដាប់អាវុធ នៅតំបន់មជ្ឈិមបូព៌ា។

ក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា «ជំហររបស់សហរដ្ឋអាមេរិក លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បានឆ្ពោះទៅរកភាពប្រាកដនិយម ជាងមុន»។

យ៉ាងណា ការប៉ុនប៉ង ពីមុន ក្នុងការចរចា បានដួលរលំ នៅពេលដែលអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីរ៉ង់ ដោយចាប់ផ្តើមសង្រ្គាម រយៈពេល ១២ ថ្ងៃ ហើយ ទីក្រុងវ៉ាស៊ីនតោនបានចូលរួម ទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា