បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំមុន វិស័យទេសចរណ៍ ចិន ស្រូបទាញអ្នកទេសចរ រុស្ស៊ី ជាង ២ លាននាក់

ឆ្នាំមុន វិស័យទេសចរណ៍ ចិន ស្រូបទាញអ្នកទេសចរ រុស្ស៊ី ជាង ២ លាននាក់

មូស្គូ ៖ បន្ទាប់ពីរុស្ស៊ីផ្តើមលុកលុយអ៊ុយក្រែន ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងប៉េកាំង កាន់តែស្អិតរមួតជាងពេលណាៗទាំងអស់ មិនថា វិស័យយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ តួយ៉ាង អ្នកទេសចររុស្ស៊ីជាង ២ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០២៥ ។

Advertisement

ជាមួយគ្នានេះ ចំនួនការធ្វើដំណើរចេញក្រៅប្រទេសរបស់ប្រជាជនរុស្ស៊ីបានកើនឡើងចំនួន ១៦ភាគរយ ក្នុងនោះពលរដ្ឋរុស្ស៊ីបានសម្រុកទៅដើរកំសាន្តប្រទេសចិន ហក់ឡើងដល់ ៣៣.៦ភាគរយ នេះបើតាមប្រភពពីសមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ី ។

អ្នកជំនាញបានអះអាងថា មូលហេតុនៅពីក្រោយការស្ទុះឡើងការធ្វើដំណើរទៅកាន់ប្រទេសចិន គឺដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងប្រើយុទ្ធសាស្រ្តលើកលែងទិដ្ឋាការ សម្រាប់បណ្តាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងចក្រភពអង់គ្លេស និងកាណាដា ។

បើតាមនាយកប្រតិបត្តិនៃសមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ី លោកស្រី Maya Lomidze, ចិនកំពុងក្លាយជាប្រទេសគោលដៅទេសចរណ៍ធំបំផុតទីពីរសម្រាប់អ្នកទេសចររុស្ស៊ី បន្ទាប់ពីប្រទេសតួកគី ។

សូមរម្លឹកថា កាលពីថ្ងៃទី២ ខែកញ្ញា ប្រទេសចិនបានប្រកាសពីការសាកល្បងគោលនយោបាយមិនគិតថ្លៃទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ីដែលកាន់លិខិតឆ្លងដែនធម្មតា ហើយវាបានចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ។

ពលរដ្ឋរុស្ស៊ីដែលកាន់លិខិតឆ្លងដែនធម្មតាដែលមកកាន់ប្រទេសចិន ភាគច្រើនក្នុងគោលបំណងអាជីវកម្ម ទេសចរណ៍ ទៅលេងសាច់ញាតិ និងមិត្តភក្តិ ឬផ្លាស់ប្តូរទស្សនកិច្ច និងឆ្លងកាត់រយៈពេលមិនលើសពី ៣០ថ្ងៃ អាចចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការឡើយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា