បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អឺរ៉ុបសំងំសុខ មិនខ្វល់ការប្រឹងប្រែងចរចាបញ្ហានុយក្លេអ៊ែររបស់ខ្លួនជាមួយ អាមេរិក

អ៊ីរ៉ង់ ថា អឺរ៉ុបសំងំសុខ មិនខ្វល់ការប្រឹងប្រែងចរចាបញ្ហានុយក្លេអ៊ែររបស់ខ្លួនជាមួយ អាមេរិក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសរិះគន់ចំៗទៅលើអឺរ៉ុបថា កំពុងសំងំសុខមិនខ្វាយខ្វល់ពីការប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងអាមេរិក ដែលកំពុងចរចាស្វែងរកដំណោះស្រាយជុំវិញបញ្ហានុយក្លេអ៊ែរ ។
 
តាមរយៈសំណេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រៀបរាប់ថា ប្លុកអឺរ៉ុបកំពុងខ្វិន និងមិនឈឺឆ្អាលក្នុងការស្តារកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក។

Advertisement

ជាមួយគ្នានេះ លោក Araghchi ក៏បានឆ្លៀតចំអកដល់សន្និសីទសន្តិសុខទីក្រុង Munich ថាជាការសម្តែងសៀក ខណៈដែលមន្ត្រីអ៊ីរ៉ង់មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅប្រទេស អាល្លឺម៉ង់ មួយនេះនោះឡើយ ។

ការរិះគន់ធ្ងន់ៗនេះធ្វើឡើង ចំពេលដែលលោក Araghchi បានដឹកនាំគណប្រតិភូអឺរ៉ង់ទៅប្រទេសស្វីស ដើម្បីបើកការចរចាជុំទី ២ ជាមួយអាមេរិក បន្ទាប់ពីមានលទ្ធផលល្អក្នុងការចរចាជុំទី ១ លើទឹកដីប្រទេសអូម៉ង់កាលពីសប្ដាហ៍មុន ។

បើតាមសារព័ត៌មាន Al jazeera, មហាអំណាចអឺរ៉ុប ៣ ប្រទេសដែលរួមមាន បារាំង, ចក្រភពអង់គ្លេស និងអាល្លឺមង់ គឺជាតួអង្គសំខាន់នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជុំដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ ។ ប៉ុន្តែដំណើរការនោះ បានដើរដល់ផ្លូវទាល់ ដោយសារតែលក្ខខណ្ឌកំណត់វិសាលភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។

យ៉ាងណា សហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងអាណត្តិដំបូង របស់ប្រធានាធិបតី Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ ២០១៨ ហើយបានបង្កើនការដាក់ទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ ។ ចាប់តាំងពីពេលនោះមក ដំណើរការនេះ បានជាប់គាំង ដោះស្រាយមិនចេញ ៕

ប្រភពពី al jazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា