បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋធានីហ្សាកាតារបស់ ឥណ្ឌូណេស៊ី ប្រឈមវិបត្តិកាកសំណល់ធ្ងន់ធ្ងរ

រដ្ឋធានីហ្សាកាតារបស់ ឥណ្ឌូណេស៊ី ប្រឈមវិបត្តិកាកសំណល់ធ្ងន់ធ្ងរ

ហ្សាការតា ៖ រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ ដោយសារតែទីតាំងចាក់សំរាមនៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ពោរពេញទៅដោយសំរាមលើសទម្ងន់កំណត់ ។

Advertisement

បើតាមសារព័ត៌មាន The Star, រដ្ឋធានីហ្សាការតា និងទីក្រុងរណបរបស់ខ្លួន ដែលមានប្រជាជនចំនួន ៤២ លាននាក់កំពុងរស់នៅ ផលិតកាកសំណល់ដល់ទៅ ១៤,០០០ តោនក្នុងមួយថ្ងៃ ។

បរិមាណកាកសំណល់ដ៏ច្រើនសម្បើមនេះ កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើទីលានចាក់សំរាមចំនួន ៨ កន្លែង ដែលបម្រើជាទីតាំងស្តុកទុកសំរាមក្នុងតំបន់ ។

អ្នកជំនាញនិយាយថា មូលហេតុនៅពីក្រោយវិបត្តិនេះ ទំនងជាដោយសារតែកំណើនប្រជាជន និងប្រាក់ចំណូលរបស់ប្រជាជន ។ បញ្ហានេះនាំឲ្យការប្រើប្រាស់ទំនិញកាន់តែខ្ពស់ និងកង្វះទីតាំងចាក់សំរាម ជាពិសេសគឺមិនមានការអនុវត្តច្បាប់ស្តីពីការបោះចោលសំរាម ។

ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ ពោលកាលពីឆ្នាំ ២០០៥ មានមនុស្សចំនួន ១៤៣ នាក់បានស្លាប់ ដោយសារគំនរសំរាមរលំសង្កត់ពីលើ នៅឯទីលានចាក់សំរាមមួយកន្លែងនៅទីក្រុង Cimahi ខេត្ត East Java ។

លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ព្រមានថា ទីលានចាក់សំរាមស្ទើរតែទាំងអស់របស់ប្រទេសនឹងពេញ ឬលើសទម្ងន់កំណត់នៅឆ្នាំ ២០២៨ ។

ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជំរុញការផ្សព្វផ្សាយទីតាំងកែច្នៃសំរាមទៅជាថាមពលសម្រាប់ដុតសំរាម និងផលិតអគ្គិសនី ជាពិសេសការដាក់ចេញផែនការបង្កើតទីតាំងចាក់សំរាមចំនួន ៣៤ កន្លែងក្នុងរយៈពេល ២ ឆ្នាំ ។

យ៉ាងណា បើតាមការលើកឡើងរបស់លោក Prabowo កាលពីសប្តាហ៍មុន ការវិនិយោគដ៏សំខាន់នេះ ទំនងជាត្រូវចំណាយលុយដល់ទៅ ៣,៥០០ លានដុល្លារឯណោះ ៕

ប្រភព ៖The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា