បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ ប្រកៀកស្មាគ្នាផលិតយន្តហោះដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្លាំង

ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ ប្រកៀកស្មាគ្នាផលិតយន្តហោះដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្លាំង

ព្រុចសែល ៖ ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ រួមមាន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ និងស៊ុយអែត បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះដ្រូនអត្តឃាតដែលមានតម្លៃទាប ប៉ុន្តែមានសមត្ថភាពខ្លាំង ។

Advertisement

គំនិតផ្ដួចផ្ដើមផលិតដ្រូនថ្មីនេះមានឈ្មោះថា វិធីសាស្រ្តវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អឺរ៉ុប ហៅកាត់ ELSA មានគោលបំណងអភិវឌ្ឍឧបករណ៍យោធាវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំងរបស់សត្រូវ ។

បើតាមសារព័ត៌មាន interesting engineering, យន្តហោះដ្រូនអត្តឃាតដែលប្រទេសអឺរ៉ុបទាំង ៦ ចង់ផលិតនោះមានឈ្មោះថា “Kamikaze” ។ វាមានតម្លៃជាង ១១ ម៉ឺនដុល្លារក្នុងមួយគ្រឿង និងអាចហោះហើរក្នុងចម្ងាយជាង ៥០០ គីឡូម៉ែត្រ ។

ប្រភពដដែលបញ្ជាក់ថា យន្តហោះដ្រូន Kamikaze រំពឹងនឹងអាចបំពាក់ក្បាលគ្រាប់ទម្ងន់ ៥០ គីឡូក្រាម និងមានទំហំ ១៥៥ មីលីម៉ែត្រ ។

ចំណែកប្រតិបត្តិការស្នូលនៃយន្តហោះដ្រូនអត្តឃាត “kamikaze” នេះ គឺការវាយលុកបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ទីតាំងផ្ទុកគ្រឿងសព្វាវុធ និងគោលដៅយុទ្ធសាស្រ្តដ៏សំខាន់ផ្សេងៗទៀត ។

ក្រៅពីផលិតយន្តហោះដ្រូនអត្តឃាត គំនិតផ្តួចផ្តើមពហុប្រទេស ដែលបង្កើតឡើង ដើម្បីឆ្លើយតបសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននេះ ក៏មានគោលបំណងអភិវឌ្ឍប្រព័ន្ធព្រមានជាមុន ការបង្កើនសមត្ថភាពវាយប្រហារតាមអាកាស និងផលិតឧបករណ៍បាញ់រ៉ុក្កែតច្រើនគ្រាប់របស់អឺរ៉ុប ។

ចាប់តាំងពីរុស្ស៊ីផ្តើមប្រតិបត្តិការយោធាលើទឹកដីអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក យន្តហោះដ្រូនអត្តឃាត បានក្លាយជាឧបករណ៍ពេញនិយមនៅក្នុងជម្លោះសម័យទំនើប ។

តួយ៉ាង ក្នុងខែឧសភា ឆ្នាំ ២០២៤ មន្ត្រីយោធាអ៊ុយក្រែននិយាយថា យន្តហោះដ្រូនអត្តឃាតបានសម្លាប់ទាហានទាំងសងខាង ច្រើនជាងសព្វាវុធយោធាផ្សេងៗទៀត ៕

ប្រភព ៖ interesting engineering និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា