បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាធិបតីបេឡារុសរងទណ្ឌកម្មអ៊ុយក្រែន ជុំវិញការគាំទ្រសង្គ្រាមរុស្ស៊ី

ប្រធាធិបតីបេឡារុសរងទណ្ឌកម្មអ៊ុយក្រែន ជុំវិញការគាំទ្រសង្គ្រាមរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ បានរងទណ្ឌកម្មពីអ៊ុយក្រែន ដោយសារជួយផ្តល់ជំនួយសម្ភារៈដល់ទីក្រុងមូស្គូ អំឡុងពេលឈ្លានពានទីក្រុងកៀវ ។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ដលេនស្គី និយាយថា ថ្ងៃនេះ អ៊ុយក្រែនបានអនុវត្តកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំបេឡារុស លោក លូកាសិនកូ ហើយយើងនឹងបង្កើនវិធានការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះជំនួយគ្រប់ទម្រង់របស់លោក ក្នុងការសម្លាប់ពលរដ្ឋអ៊ុយក្រែន ។

លោក ហ្សេលេនស្គី ក៏បានចោទប្រកាន់លោក លូកាសិនកូ ផងដែរថា បានជួយរុស្ស៊ីឲ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

គួរបញ្ជាក់ថា លោក លូកាសិនកូ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយបានអនុញ្ញាតឲ្យប្រទេសបេឡារុស ត្រូវបានប្រើប្រាស់ជាចំណុចចាប់ផ្តើម សម្រាប់ការវាយប្រហាររបស់ទីក្រុងមូស្គូ នៅខែកុម្ភៈ ឆ្នាំ២០២២ ។

អ៊ុយក្រែនចោទប្រកាន់ថា រុស្ស៊ីក៏បានដាក់ពង្រាយផងដែរនូវគ្រឿងសព្វាវុធផ្សេងៗនៅបេឡារុស ក្នុងនោះរួមទាំងស្ថានីយ៍បញ្ជូនត ដែលភ្ជាប់ទៅនឹងយានដ្រូនវាយប្រហាររបស់រុស្ស៊ី ដោយបានបាញ់បង្ហោះរាប់រយគ្រឿងជារៀងរាល់យប់ទៅលើទីក្រុងនានារបស់អ៊ុយក្រែន ៕

ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា