បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិមានក្រឹមឡាំង ច្រានចោលការចោទប្រកាន់ រុស្ស៊ី និងចិន លួចសាកល្បងនុយក្លេអ៊ែរ

វិមានក្រឹមឡាំង ច្រានចោលការចោទប្រកាន់ រុស្ស៊ី និងចិន លួចសាកល្បងនុយក្លេអ៊ែរ

មូស្គូ ៖ វិមានក្រឹមឡាំង បានចេញមុខទាត់ចោលការចោទប្រកាន់របស់អាមេរិក ដែលថា ទាំងរុស្ស៊ី និងចិន បានលួចលាក់សាកល្បងអាវុធនុយក្លេអ៊ែរដោយសម្ងាត់ ខណៈដែលទីក្រុងប៉េកាំងក៏ប្រកាសច្រានចោលដែរ ។

Advertisement

ការអះអាងរបស់វិមានឡាំង ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ចិនកាលពីខែកុម្ភៈ ថាបានធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់ក្នុងឆ្នាំ ២០២០ និងជំរុញឲ្យបង្កើតសន្ធិសញ្ញាគ្រប់គ្រងអាវុធប្រល័យលោកថ្មី និងទូលំទូលាយជាងមុន ដែលរួមបញ្ចូលទាំងចិន និងរុស្ស៊ី ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា យើងបានឮការចោទប្រកាន់ជាច្រើន អំពីការធ្វើតេស្តនុយក្លេអ៊ែរមួយចំនួន ទាក់ទិនជាមួយរុស្ស៊ី និងចិន ទាំងដែលប្រទេសទាំងពីរ មិនបានធ្វើតេស្តនុយក្លេអ៊ែរណាមួយឡើយ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជំរុញឲ្យចិនចូលរួមជាមួយអាមេរិក និងរុស្ស៊ី ដើម្បីចរចាឲ្យមានកតិកាសញ្ញា New START ថ្មី ជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយ រវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ ដែលបានផុតកំណត់កាលពីថ្ងៃទី៥ ខែកុម្ភៈ ។

ការរលាយបាត់នៃសន្ធិសញ្ញានេះ បានបង្កឱ្យមានការព្រួយបារម្ភខ្លាំង ក្នុងចំណោមអ្នកជំនាញមួយចំនួនថា ពិភពលោកកំពុងស្ថិតនៅលើគែមនៃការប្រណាំងប្រជែងសព្វាវុធនុយក្លេអ៊ែរដ៏លឿនមួយ ទោះបីជាអ្នកជំនាញគ្រប់គ្រងអាវុធផ្សេងទៀតនិយាយថា ការភ័យខ្លាចបែបនេះគ្រាន់តែជាការបំផ្លើសក៏ដោយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា