បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេ UN ព្រមានថា AI មិនអាចជាប្រយោជន៍ សម្រាប់តែមហាសេដ្ឋី ២ ឬ ៣នាក់ទេ

មេ UN ព្រមានថា AI មិនអាចជាប្រយោជន៍ សម្រាប់តែមហាសេដ្ឋី ២ ឬ ៣នាក់ទេ

ញូវ ដែល្លី ៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមាន នៅថ្ងៃព្រហស្បតិ៍នេះថា AI មិនអាចជាប្រយោជន៍ សម្រាប់តែមហាសេដ្ឋី មួយចំនួនតូច បានទេ។

Advertisement

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ញាសិប្បនិម្មិត ឬ AI ជាសកល នៅប្រទេសឥណ្ឌា, លោក Antonio Guterres ក៏បានអំពាវនាវ ដល់មហាសេដ្ឋីបច្ចេកវិទ្យា ទាំងនោះ ឱ្យគាំទ្រមូលនិធិសកលចំនួន ៣ ពាន់លានដុល្លារ ដើម្បីធានាឱ្យមានលទ្ធភាពបើកចំហរ ចំពោះបច្ចេកវិទ្យាជឿនលឿន សម្រាប់ទាំងអស់គ្នា។

លោក បានបញ្ជាក់ថា «AI ត្រូវតែ ជា របស់មនុស្សគ្រប់គ្នា» ។ លោកបានបន្ថែមថា «អនាគតនៃ AI មិនអាចសម្រេចបាន ដោយប្រទេសមួយចំនួនតូច ឬ ទុកអោយតែមហាសេដ្ឋី ពីរ បីនាក់ នោះទេ» ដោយលោកបានព្រមានថា ពិភពលោកនឹងប្រថុយនឹងវិសមភាព កាន់តែស៊ីជម្រៅ លុះត្រាតែមានវិធានការបន្ទាន់។

ជាការកត់សម្គាល់ អង្គការសហប្រជាជាតិ បានបង្កើតស្ថាប័នប្រឹក្សាវិទ្យាសាស្ត្រ AI ដើម្បីជួយប្រទេសនានា ធ្វើការសម្រេចចិត្ត អំពីបច្ចេកវិទ្យាបដិវត្តន៍។

លោក Guterres ក៏បានព្រមាន នាពេលនោះដែរ ថា មនុស្សត្រូវតែ ត្រូវបានការពារ ពីការកេងប្រវ័ញ្ច ហើយថា «គ្មានកុមារណា គួរតែក្លាយជាប្រធានបទ សាកល្បង សម្រាប់ AI ដែលមិនមានការគ្រប់គ្រង នោះឡើយ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា