បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា អ៊ុយក្រែនអាចឈ្នះសង្គ្រាមបាន លុះត្រាធ្វើជាផ្នែកនៃទឹកដីរុស្ស៊ី

រុស្ស៊ី ថា អ៊ុយក្រែនអាចឈ្នះសង្គ្រាមបាន លុះត្រាធ្វើជាផ្នែកនៃទឹកដីរុស្ស៊ី

មូស្គូ ៖ លោក Andrey Kartapolov ប្រធានគណៈកម្មាធិការ ការពារជាតិ នៃ រដ្ឋសភា Duma របស់រុស្ស៊ី បាននិយាយថា អ៊ុយក្រែន អាចឈ្នះសង្គ្រាមបាន លុះត្រាតែ ប្រទេសនេះក្លាយជាផ្នែកមួយ នៃ ទឹកដីរុស្ស៊ី។

Advertisement

បើតាម Tass, សមាជិកសភាជាន់ទាប រូបនេះ បានធ្វើការអត្ថាធិប្បាយដូច្នេះ កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបនឹងការកត់សម្គាល់ របស់ប្រធានាធិបតី ប្រទេសហ្វាំងឡង់ លោក Alexander Stubb ដែលបង្ហាញពីជំនឿ ជាក់ជឿ លើជ័យជម្នះរបស់អ៊ុយក្រែន ក្នុងការប្រឈមមុខប្រដាប់អាវុធដាក់គ្នា ជាមួយរុស្ស៊ី។

លោក Kartapolov បាននិយាយថា «អ៊ុយក្រែន នឹងឈ្នះ លុះត្រាតែប្រទេសនេះ ក្លាយជាផ្នែកមួយ នៃ សហព័ន្ធរុស្ស៊ី»។

លោក បានបន្ថែម ដោយនិយាយផ្លែផ្កា ទៅប្រទេសហ្វាំងឡង់ ដែលជាសមាជិកអឺរ៉ុបថា អ្នកនយោបាយ នៅក្នុងប្លុកនេះ បានដឹងពីរួចរាល់ អំពីបរាជ័យរបស់ខ្លួន ហើយកំពុងធ្វើសេចក្តីថ្លែងការណ៍បែបនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ ប្រាប់ទៅប្រជាពលរដ្ឋ របស់ពួកគេ។

សមាជិកសភា រូបនេះ បានរៀបរាប់បន្តថា «ពួកគេ ត្រូវតែប្រាប់អ្វីមួយ ទៅកាន់អ្នកបង់ពន្ធ នៅអឺរ៉ុប ខណៈដែលប្រាក់របស់ប្រជាជន ប្រទេសទាំងនោះ ត្រូវបានប្រមូលយកទៅប្រគល់ឱ្យក្រុម របស់ លោក Zelensky ដាក់នៅក្នុងហោប៉ៅ ផ្ទាល់ខ្លួន..នោះហើយជាមូលហេតុ ដែលពួកគេបន្ត និយាយថា អ៊ុយក្រែន នឹងឈ្នះ សង្គ្រាមនេះ»។

ការលើកឡើងរបស់មន្ត្រីសភាជាន់ខ្ពស់ របស់រុស្ស៊ីនេះ ធ្វើឡើង ចំថ្ងៃដែលមានជុំថ្មី នៃកិច្ចចរចាត្រីភាគី ពាក់ព័ន្ធនឹង រុស្ស៊ី សហរដ្ឋអាមេរិក និង អ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ព
ពីរថ្ងៃជាប់គ្នា ពោល គឺ ទី១៧ និង ១៨ ខែកុម្ភៈ។

ប្រភពពីមន្ត្រី ដែលដឹងពីរឿងនេះ បានប្រាប់ Tass ថា ការពិភាក្សា រយៈពេល ៦ ម៉ោង កាលពីថ្ងៃអង្គារ មានភាពតានតឹងខ្លាំង បើទោះបីជា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក បានប្រកាស ពីវឌ្ឍនភាពដ៏សំខាន់ ក្នុងពេលចរចា ក៏ដោយ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា