មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រុស្ស៉ីតែងតែគាំទ្រគុយបា ហើយចាត់ទុកការរឹតត្បិតថ្មីប្រឆាំងនឹងប្រទេសនេះថាមិនអាចទទួលយកបានឡើយ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla។

គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតី រុស្ស៉ី និងគុយបា មានទំនាក់ទំនងពិសេសដែលបង្កើតឡើងដោយប្រវត្តិសាស្ត្រ ហើយទីក្រុងមូស្គូតែងតែគាំទ្រប្រជាជនគុយបាក្នុងការតស៊ូដើម្បីឯករាជ្យភាព និងសិទ្ធិរបស់ពួកគេក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។
លោកពូទីនក៏បាននិយាយផងដែរថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍក្នុងទិសដៅវិជ្ជមានជាទូទៅ ហើយបានបង្ហាញទំនុកចិត្តថាកិច្ចប្រជុំនឹងផ្តល់ឱកាសដើម្បីពិភាក្សាលម្អិតអំពីទំនាក់ទំនង។
កាលពីព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថារុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកចៀសវាងការបិទខ្ទប់កងទ័ពជើងទឹកលើប្រទេសគុយបា។
នៅថ្ងៃទី២៩ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមដាក់ពន្ធលើទំនិញដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ពីប្រទេសដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា។ រដ្ឋាភិបាលគុយបាបានប្រកាសពីវិធានការជាបន្តបន្ទាប់ រួមទាំងការរឹតបន្តឹងការទិញប្រេងឥន្ធនៈ ដើម្បីឆ្លើយតបទៅនឹងជុំថ្មីនៃការបិទខ្ទប់ប្រេងរបស់សហរដ្ឋអាមេរិក។

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
Putin says Russia has ‘always’ been on Cuba’s side
STOCKSHOTS: Cuba’s capital Havana