តូក្យូ ៖ លោកស្រី Sanae Takaichi បានប្រកាសប្តេជ្ញាដឹកដៃ ជប៉ុន ទៅចុះសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសរុស្ស៊ី ឲ្យបានសម្រេច អំឡុងពិធីស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភាជាតិ នាថ្ងៃសុក្រនេះ ។

តូក្យូ ៖ លោកស្រី Sanae Takaichi បានប្រកាសប្តេជ្ញាដឹកដៃ ជប៉ុន ទៅចុះសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសរុស្ស៊ី ឲ្យបានសម្រេច អំឡុងពិធីស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភាជាតិ នាថ្ងៃសុក្រនេះ ។
ថ្លែងទៅកាន់សភាជាតិ ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី, លោកស្រី Takaichi និយាយថា ជំហររបស់រដ្ឋាភិបាលជប៉ុន ក្នុងការដោះស្រាយបញ្ហាទឹកដី និង ការសម្រេចឲ្យជោគជ័យ លើសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសរុស្ស៊ី នៅតែមិនផ្លាស់ប្តូរ បើទោះបីជាទំនាក់ទំនង រវាង ជប៉ុន និង រុស្ស៊ី ស្ថិតក្នុងស្ថានភាពលំបាក ក៏ដោយ ។
បើតាមសារព័ត៌មាន Tass, ចាប់តាំងពីពាក់កណ្តាល សតវត្សទី ២០មក ទីក្រុងមូស្គូ និង ទីក្រុង តូក្យូ បាននឹងកំពុងចរចារ បង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ពោលគឺ បន្ទាប់ពីសង្គ្រាមលោក លើកទី ២ បានបិទបញ្ចប់ ។
លោកស្រីថា ប៉ុន្តែឧបសគ្គចម្បង គឺជាជម្លោះ លើការដណ្តើម អធិបតេយ្យភាព ជុំវិញប្រជុំកោះរវាងប្រទេសក្បែរខាងទាំងពីរ ។
ក្រៅពីនេះ បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ជាការរារាំង មួយផងដែរ ។ ជាក់ស្តែង កាលពីខែមីនា ឆ្នាំ ២០២២ ក្រសួងការបរទេសរុស្ស៊ី ធ្លាប់បានប្រកាសផ្អាក ការចរចាសន្ធិសញ្ញាសន្តិភាព ជាមួយទីក្រុងតូក្យូ ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹង ជាឯកតោភាគី របស់ជប៉ុន ប្រឆាំងនឹងរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន ។
សូម្បីអំឡុងពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែកុម្ភៈនេះ លោកស្រី Takaichi ក៏បានរិះគន់សកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែនផងដែរ ដោយនាយករដ្ឋមន្ត្រី ជាស្ត្រីដំបូងបង្អស់របស់ជប៉ុន រូបនេះ បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមជាបន្ទាន់ ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
