បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ចាប់ដៃ ឥណ្ឌា បង្កើតរោងចក្រផលិតឧទ្ធម្ភាគចក្រយោធា និងស៊ីវិល

អឺរ៉ុប ចាប់ដៃ ឥណ្ឌា បង្កើតរោងចក្រផលិតឧទ្ធម្ភាគចក្រយោធា និងស៊ីវិល

ញូវដែលី ៖ ក្រុមហ៊ុនផលិតយន្តហោះយក្ស Airbus របស់អឺរ៉ុបបានចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន Tata Sons របស់ឥណ្ឌា ដើម្បីសាងសង់រោងចក្រផលិតឧទ្ធម្ភាគចក្រយោធា និងឧទ្ធម្ភាគចក្រស៊ីវិល ។

Advertisement

បើតាម Defense Post, រោងចក្រនេះមានទីតាំងនៅរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ។ រោងចក្រនេះនឹងផ្តោតលើការផលិតឧទ្ធម្ភាគចក្រម៉ូដែល H125 សម្រាប់ស៊ីវិល និងម៉ូដែល H125M សម្រាប់យោធា ។

H125 គឺជាឧទ្ធម្ភាគចក្រមានប្រវែង ១៣ ម៉ែត្រ មានអង្កត់ផ្ចិត ១១ ម៉ែត្រ និងមានតួនាទីស្នូល សម្រាប់សេវាកម្មសន្តិសុខ ការឆ្លើយតបកិច្ចការមនុស្សធម៌ និងគ្រោះមហន្តរាយ ការជម្លៀសផ្នែកវេជ្ជសាស្រ្ត និងការដឹកជញ្ជូនជាដើម ។ វាអាចដឹកអ្នកដំណើរបានរហូតដល់ ៦ នាក់ និងមានសមត្ថភាពផ្ទុកទំនិញក្នុងទម្ងន់ជាង ១ ពាន់គីឡូក្រាម ។

ចំណែក H125M ដែលជាឧទ្ធម្ភាគចក្រយោធាគ្រោងដាក់ពង្រាយក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌា ត្រូវបានរចនាឡើងបំពាក់ដោយម៉ាស៊ីន Safran Arriel 2D អាចហោះក្នុងរយៈកម្ពស់ជាង ៧ គីឡូម៉ែត្រ ជាមួយនឹងល្បឿនដល់ទៅ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោង ។

វាអាចហោះហើរក្នុងរយៈចម្ងាយប្រមាណ ៦៣០ គីឡូម៉ែត្រ ដែលសាកសមនឹងប្រតិបត្តិការរបស់កងទ័ពនៅទូទាំងតំបន់ព្រំដែនហិម៉ាឡៃខាងជើង ។

ប្រធានក្រុមហ៊ុន Tata Sons លោក Natarajan Chandrasekaran បានហៅរោងចក្រនេះថា ជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌា ក្នុងដំណើរឆ្ពោះទៅពឹងផ្អែកដោយលើខ្លួនឯងលើវិស័យអាកាសចរណ៍ និងការពារជាតិ ។

ចំណែកលោក Bruno Even នាយកប្រតិបត្តិក្រុមហ៊ុន Airbus និយាយថា រោងចក្រនេះ នឹងពង្រឹងអធិបតេយ្យភាពស៊ីវិល និងការពារជាតិរបស់ប្រទេសឥណ្ឌា ជាពិសេសលើកស្ទួយម៉ាកសញ្ញា “ផលិតនៅឥណ្ឌា” ។

ក្រៅពីការផលិត, រោងចក្រនេះក៏នឹងផ្ដោតលើសេវាកម្មផ្សេងៗទៀត រួមមានការធ្វើតេស្ត ការផលិតគ្រឿងបន្លាស់ និងការថែទាំជាដើម ។ តាមការរំពឹងទុកនោះ រោងចក្រនេះ នឹងផលិតឧទ្ធម្ភាគចក្រដំបូងនៅដើមឆ្នាំ ២០២៧ ខាងមុខ ៕

ប្រភព ៖ defense post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា