បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា រំដោះបាន៣០០គ.មការ៉េ ចំពេលរងសំពាធឲ្យកាត់ទឹកដី

លោក Zelensky ថា រំដោះបាន៣០០គ.មការ៉េ ចំពេលរងសំពាធឲ្យកាត់ទឹកដី

កៀវ ៖ លោក Zelensky អះអាងថា អ៊ុយក្រែនរំដោះទឹកដី បាន៣០០គីឡូម៉ែត្រការ៉េ នៅក្នុងការវាយលុក ភាគខាងត្បូងប្រទេស នាពេលថ្មីៗនេះ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងមូស្គូ ដាក់សម្ពាធលើទីក្រុង កៀវ ឱ្យប្រគល់តំបន់ផ្សេងទៀត ដើម្បីបញ្ចប់សង្រ្គាមក៏ដោយ។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានប្រាប់កាសែត AFP កាលពីថ្ងៃសុក្រថា «ខ្ញុំនឹងមិនចូលទៅព័ត៌មានលំអិត ច្រើនពេកទេ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំអាចអបអរសាទរ ដល់កងទ័ពរបស់យើង ជាមុនសិន ដោយសារតែ សព្វថ្ងៃនេះ ៣០០គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះ»។ យ៉ាងណា AFP មិនអាចផ្ទៀងផ្ទាត់ ការអះអាងនេះ បានទេ។

អំឡុងកិច្ចសម្ភាសន៍ផ្តាច់មុខ នាពេលនោះដែរ, លោក Zelensky បាននិយាយទៀតថា អ៊ុយក្រែន ដែលខ្វះខាតកម្លាំងទាហាន និងធនធាន បើប្រៀបធៀបទៅនឹងកងកម្លាំងរុស្ស៊ី នៅតែប្រឈមនឹងសម្ពាធ ដើម្បីប្រគល់ទឹកដី Donbas ដែលជាតំបន់ឧស្សាហកម្មដ៏សំខាន់ និង រឹងមាំ នាភាគខាងកើត ដែលរុស្ស៊ី អះអាងថា គឺជាកម្មសិទ្ធិរបស់ខ្លួន។

មេដឹកនាំអ៊ុយក្រែន រូបនេះ បានប្រាប់ AFP ថា «ទាំងអាមេរិក និងរុស្ស៊ី និយាយថា ប្រសិនបើអ្នកចង់ឱ្យសង្រ្គាមបញ្ចប់ នៅថ្ងៃស្អែក ចូរចេញពីតំបន់ Donbas»។

ជាការកត់សម្គាល់ កិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ កាលពីដើមសប្តាហ៍នេះ បានបរាជ័យ មិនអាចឱ្យមានវឌ្ឍនភាព លើបញ្ហាទឹកដី ដ៏សំខាន់នេះ ដើម្បីឈានទៅព្រមព្រៀង បញ្ចប់ជម្លោះបាននោះទេ។

ទីក្រុង មូស្គូ ប្តេជ្ញាថា ខ្លួននឹងដណ្តើមយក តំបន់ Donbas ទាំងមូល ដោយប្រើកម្លាំង ប្រសិនបើទីក្រុង Kyiv មិនដកថយ ខណៈដែលលោក ប្រធានាធិបតី Vladimir Putin បានបង្ហាញសញ្ញា នៃការសម្របសម្រួល លើការទាមទារដ៏តឹងរ៉ឹង របស់លោក ត្រង់ចំណុចកាត់ទឹកដីនេះ ដើម្បីបញ្ចប់សង្គ្រាម រយៈពេល ៤ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា