បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ប្រកាសពន្ធសកលថ្មី ១០ ភាគរយ

លោក Trump ប្រកាសពន្ធសកលថ្មី ១០ ភាគរយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស កាលពីថ្ងៃសុក្រថា លោកនឹងដាក់ពន្ធសកលថ្មី ១០ភាគរយ លើបណ្តាប្រទេសដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក។

Advertisement

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីតុលាការកំពូល បានកាត់សេចក្តីថា ពន្ធគយសកល របស់លោក ខុសច្បាប់, លោក Trump បាននិយាយថា លោកនឹងដាក់ពន្ធ ដោយប្រើប្រាស់ជម្រើសអំណាចផ្សេងជំនួស។

លោកបាននិយាយថា «សេចក្តីសម្រេច របស់តុលាការកំពូល នៅថ្ងៃនេះ បានធ្វើឱ្យសមត្ថភាពរបស់ប្រធានាធិបតីមួយរូប ក្នុងការគ្រប់គ្រងពាណិជ្ជកម្ម និងការដាក់ពន្ធ កាន់តែមានឥទ្ធិពល និង ច្បាស់លាស់ ជាងមុន ឆ្ងាយ»។

តុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ បានចេញសាលក្រមសម្រេច ក្នុងសំឡេង ៦ ទល់នឹង ៣ លុបចោលការយកពន្ធគយ របស់លោក ត្រាំ និងចាត់ទុកថា ជារឿងខុសច្បាប់។

ជុំវិញចំណាត់ការនេះ លោក Donald Trump បាននិយាយថា អាចចំណាយពេលច្រើនឆ្នាំ ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់ថា តើទឹកប្រាក់ចំនួន ១៣៣ពាន់លានដុល្លារ ដែលយកពីការតំឡើងពន្ធ របស់លោក ត្រូវតែសងវិញ ឬ អត់។

តាមច្បាប់អាមេរិក, រាល់ការចង់ដំឡើងពន្ធគយរបស់រដ្ឋាភិបាល ត្រូវតែឆ្លងស្ថាប័នសភា និង ​តុលាការកំពូល៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា