បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា មានកិច្ចពិភាក្សាដ៏ល្អជាមួយអាមេរិក

អ៊ីរ៉ង់ ថា មានកិច្ចពិភាក្សាដ៏ល្អជាមួយអាមេរិក

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ អះអាងថា មានកិច្ចពិភាក្សាដ៏ល្អ ជាមួយអាមេរិក ដោយទីក្រុងតេហរ៉ង់ ត្រៀមដាក់សេចក្តីព្រាង កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

Advertisement

អំឡុងកិច្ចសម្ភាសន៍ផ្តាច់មុខ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា សេចក្តីព្រាង នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីដ៏មានសក្តានុពលមួយ អាចត្រូវបានបង្ហាញ ដល់សហរដ្ឋអាមេរិក ពីសំណាក់ទីក្រុង Tehran ក្នុងរយៈពេលប៉ុន្មានថ្ងៃ។

បើតាម RT, ការកត់សម្គាល់របស់ លោក Araghchi នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ MSNBC របស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពីជុំទីពីរ នៃការចរចា រវាងរវាងភាគីទាំងពីរ នៅក្នុងទីក្រុងហ្សឺណែវ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់។ បើតាម លោក Araghchi , ការពិភាក្សាបានគ្របដណ្តប់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង ទណ្ឌកម្មរបស់អាមេរិក។

លោក Araghchi បាននិយាយរៀបរាប់ថា «យើងមានកិច្ចពិភាក្សាដ៏ល្អ កាលពីប៉ុន្មានថ្ងៃមុន» ដោយបន្ថែមថា ភាគីទាំងពីរ បានយល់ព្រមលើសំណុំនៃគោលការណ៍ ឬ គោលការណ៍ណែនាំសម្រាប់ការចរចារបស់យើង និងរបៀបដែលត្រូវរៀបចំកិច្ចព្រមព្រៀង»។ លោក Araghchi បានបន្ថែមថា ជំហានបន្ទាប់ គឺត្រូវបង្ហាញសេចក្តីព្រាង ទៅ សមភាគី អាមេរិក។

លោកបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ក្នុងរយៈពេលពីរបីថ្ងៃ ខាងមុខនេះ អ៊ីរ៉ង់នឹងត្រៀមខ្លួនជាស្រេច ដោយកត់សម្គាល់ថា កិច្ចប្រជុំមួយទៀត អាចនឹងត្រូវការរៀបចំ ជុំវិញសំណេរ ជាលាយលក្ខណ៍អក្សរ»។

គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើង ក្រោយពេលដែល ទីក្រុង វ៉ាស៊ីនតោន បានដាក់ពង្រាយ នាវាចម្បាំងខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk នៅតំបន់មជ្ឈិមបូព៌ា តាំងពីចុងខែមុន ដើម្បីគំរាមកំហែងវាយប្រហារយោធា ដល់អ៊ីរ៉ង់ ដាក់សំពាធឲ្យចុះកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ និង ក្រោយពេលមានការបង្ក្រាបបាតុកម្ម បង្ហូរឈាម នៅសាធារណរដ្ឋឥស្លាមឥស្លាម មួយនេះ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា