បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា-ប្រេស៊ីល ចុះកិច្ចព្រមព្រៀងរ៉ែកម្រសំខាន់ៗ

ឥណ្ឌា-ប្រេស៊ីល ចុះកិច្ចព្រមព្រៀងរ៉ែកម្រសំខាន់ៗ

ញូវ ដែល្លី ៖ ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ ជាមួយប្រេស៊ីល ជាប្រទេសសម្បូរដោយធនធានកម្រទាំងនេះ ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោក។

Advertisement

បន្ទាប់ពីមានជំនួបទ្វេភាគី នៅទីក្រុងញូវ ដេល្លី កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើរ៉ែសំខាន់ៗ និង រ៉ែកម្រ។

លោក Narendra Modi បានគូសបញ្ជាក់ថា «ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា នៅអាមេរិកឡាទីន។ យើងប្តេជ្ញាថា នឹងជំរុញ ពាណិជ្ជកម្មទ្វេភាគី របស់យើង ឲ្យលើស ពី២០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខនេះ»។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានបន្ថែមថា «ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ និងរ៉ែសំខាន់ៗ គឺជាចំណុចស្នូលនៃកិច្ចព្រមព្រៀងដំបូង ដែលយើងបានចុះហត្ថលេខា នៅថ្ងៃនេះ»។

យ៉ាងណា ព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងនេះ មិនទាន់មានភ្លាមៗ នៅឡើយទេ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌាម្នាក់ បាននិយាយថា ការពិភាក្សាជាផ្លូវការ កំពុងដំណើរការ។

បើតាម AFP , ប្រទេស ប្រេស៊ីល មានទុនបំរុងដ៏ធំបំផុតទីពីរ របស់ពិភពលោក ជុំវិញ សារធាតុរ៉ែសំខាន់ៗ ដែលត្រូវបានប្រើនៅក្នុងអ្វីគ្រប់យ៉ាង រាប់ចាប់ពីរថយន្តអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ និងស្មាតហ្វូន រហូតដល់ម៉ាស៊ីនយន្តហោះ ព្រមទាំង កាំជ្រួចយោធាជាដើម។

ចំណែកឯ ឥណ្ឌា ដែលចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើអ្នកនាំចេញកំពូល សំដៅលើប្រទេស ចិន នោះ បាននិងកំពុងពង្រីកផលិតកម្មក្នុងស្រុក និងការកែច្នៃឡើងវិញ ខណៈដែលទីក្រុង ញូវ ដែល្លី កំពុងស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា