បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រលានយន្តហោះរវល់បំផុត មានអ្នកដំណើរជាង ៩៥លាននាក់ ឆ្នាំមុន

ព្រលានយន្តហោះរវល់បំផុត មានអ្នកដំណើរជាង ៩៥លាននាក់ ឆ្នាំមុន

អាប៊ុយដាប៊ី ៖ អាកាសយានដ្ឋានមមាញឹកបំផុត ក្នុងពិភពលោក គឺ ព្រលានយន្តហោះអន្តរជាតិឌូបៃ ដោយបានបំបែកកំណត់ត្រាមានអ្នកដំណើរឆ្លងកាត់ ជាង៩៥លាននាក់ កាលពីឆ្នាំមុន។

Advertisement

«អាកាសយានដ្ឋានអន្តរជាតិឌូបៃ» បានរក្សាតំណែង ជាព្រលាន្តដែលមមាញឹកបំផុត សម្រាប់ការធ្វើដំណើរអន្តរជាតិ ក្នុងឆ្នាំ២០២៥ ខណៈដែលមន្ត្រី អះអាងពីកំណត់ត្រាអ្នកដំណើរ ចំនួន ៩៥លាន២សែននាក់ ដែលបានឆ្លងកាត់ ជាផ្នែកមួយ នៃការបន្តរីកចម្រើនសេដ្ឋកិច្ច របស់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។

បើតាម AP, ប្រទេសឥណ្ឌា នៅតែជាគោលដៅកំពូល សម្រាប់អ្នកដំណើរដែលហោះហើរចេញពីទីក្រុងឌូបៃ ដោយមាន ចំនួន១១លាន៩សែននាក់ កាលពីឆ្នាំមុន។ បន្ទាប់មក គឺ អារ៉ាប៊ី សាអូឌីត មាន៧លាន៥សែននាក់ និង អង់គ្លេស មាន៦លាន៣សែននាក់។

នៅឆ្នាំ២០២៥ ព្រលាននេះ បានបម្រើសេវាកម្ម សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ចំនួន ១០៨ ដែលហោះហើរ ទៅកាន់ទីក្រុងចំនួន ២៩១ នៅក្នុងប្រទេស ចំនួន ១១០។

ជាមួយគ្នានេះ ទីក្រុងឌូបៃ បានរាយការណ៍ពីការកើនឡើង ៥% នៃ ភ្ញៀវទេសចរ កាលពីឆ្នាំមុន ដែលមាន ១៩លាន៦សែននាក់ ជាតួលេខបំបែកកំណត់ត្រា ឆ្នាំទីបី ជាប់ៗគ្នា៕

ប្រភពពី AP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា