បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាថ្មី ឲ្យបន្តដឹកនាំបក្សកាន់អំណាចនៅកូរ៉េខាងជើង

លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាថ្មី ឲ្យបន្តដឹកនាំបក្សកាន់អំណាចនៅកូរ៉េខាងជើង

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាថ្មី បន្តធ្វើជាមេដឹកនាំ គណបក្សកាន់អំណាច Workers’ Party នៅប្រទេសកូរ៉េខាងជើង អំឡុងសមាជដ៏កម្រមួយ។

Advertisement

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយ នៅថ្ងៃចន្ទនេះ ថា លោក បានជាប់ឆ្នោតជាថ្មី ធ្វើជាអគ្គលេខាធិការ គណបក្សពលករ បន្ទាប់ពីមានការសម្រេចជាឯកច្ឆ័ន្ទ របស់គណៈប្រតិភូទាំងអស់ ដែលបានចូលរួមសមាជ ថ្ងៃទី៤ កាលពីថ្ងៃអាទិត្យ។ ប្រភពបញ្ជាក់ថា «ជាការស្របតាមឆន្ទៈ ដែលមិនអាចរុះរើបាន និង បំណងប្រាថ្នាទាំងអស់»។

អស់ជាច្រើនទស្សវត្សមកហើយ អាវុធនុយក្លេអ៊ែរ និងកម្លាំងយោធា គឺជារឿងអាទិភាពរបស់កូរ៉េខាងជើង ខណៈដែលស្តុកអាហារ បានរីងស្ងួត ហើយ ទុរ្ភិក្ស ក៏ជាបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ២០១១, លោក Kim បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងសេដ្ឋកិច្ច របស់ប្រទេសក្រីក្រមួយនេះ។

អំឡុងសមាជបក្ស កាលពីឆ្នាំ២០២១ លោក Kim បានធ្វើការទទួលស្គាល់ ដ៏កម្រមួយថា កំហុសត្រូវបានធ្វើឡើង នៅក្នុង “ស្ទើរតែគ្រប់វិស័យ” នៃការអភិវឌ្ឍសេដ្ឋកិច្ច។

នៅក្នុងសុន្ទរកថា ប្រកាសបើកសមាជ កាលពីថ្ងៃព្រហស្បតិ៍, លោក Kim បានប្តេជ្ញាថា នឹងលើកកម្រិតជីវភាពរស់នៅ។ លោក គីម ជុងអ៊ុន បាននិយាយថា «ថ្ងៃនេះ គណបក្សរបស់យើងត្រូវប្រឈមមុខនឹងកិច្ចការ ជាប្រវត្តិសាស្ត្រដ៏ធ្ងន់ និងបន្ទាន់ ក្នុងការជំរុញ ការកសាងសេដ្ឋកិច្ច និងកម្រិតជីវភាព របស់ប្រជាជន និងផ្លាស់ប្តូរ គ្រប់វិស័យ និងជីវិតសង្គម ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។

យ៉ាងណា លោក Kim បានប្រកាសដែរថា សមាជ នៅឆ្នាំនេះ នឹងបង្ហាញពីដំណាក់កាលបន្ទាប់ នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេស៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា