តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសារភាពថា មីស៊ីលប្រទេសរបស់ខ្លួន មិនអាចបាញ់ដល់ដីសហរដ្ឋអាមេរិក បាននោះទេ។

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសារភាពថា មីស៊ីលប្រទេសរបស់ខ្លួន មិនអាចបាញ់ដល់ដីសហរដ្ឋអាមេរិក បាននោះទេ។
ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន CBS របស់អាមេរិក កាលពីថ្ងៃចុងសប្តាហ៍, លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លើកឡើងថា មីស៊ីលរបស់អ៊ីរ៉ង់ មិនអាចបាញ់ដល់ដីអាមេរិកបានទេ។
យ៉ាងណា ប្រមុខកាទូតអ៊ីរ៉ង់ រូបនេះ ព្រមានថា ប្រទេសរបស់លោក នឹងត្រូវបង្ខំ ឱ្យវាយប្រហារមកវិញ ទៅលើទ្រព្យសម្បតិ្ត របស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ជាថ្មី។
លោក Araghchi បានប្រាប់ថា «ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារមកលើពួកយើង នោះយើងមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីការពារខ្លួន…នោះគឺជាសកម្មភាពឈ្លានពាន»។ លោកបញ្ជាក់ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ គឺជារឿងត្រឹមត្រូវ និងស្របច្បាប់។
គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើង ក្រោយពេលដែល ទីក្រុង វ៉ាស៊ីនតោន បានដាក់ពង្រាយ យោធាឆុតធំ នៅតំបន់មជ្ឈិមបូព៌ា តាំងពីចុងខែមុន ដើម្បីគំរាមកំហែងវាយប្រហារយោធា ដល់អ៊ីរ៉ង់ ដាក់សំពាធឲ្យចុះកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ និង ក្រោយពេលមានការបង្ក្រាបបាតុកម្ម បង្ហូរឈាម នៅសាធារណរដ្ឋឥស្លាមឥស្លាម មួយនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
