បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Greenland ថា មិនត្រូវការនាវាមន្ទីរពេទ្យអាមេរិក

Greenland ថា មិនត្រូវការនាវាមន្ទីរពេទ្យអាមេរិក

បរទេស ៖ កោះស្វយ័ត Greenland នៅប្រទេសដាណឺម៉ាក បានបដិសេធការផ្តល់ជូន នាវាមន្ទីរពេទ្យអាមេរិក របស់លោកប្រធានាធិបតី Donald Trump។

Advertisement

ជំហរបែបនេះ បានកើតឡើង បន្ទាប់ពីលោក Trump បានបង្ហោះ នៅលើវេទិកាសង្គម បង្ហាញរូបភាព AI ពណ៌នាអំពីនាវាមន្ទីរពេទ្យ USNS Mercy ដែលត្រូវបញ្ជូនទៅ Greenland កាលពីថ្ងៃអាទិត្យ។ លោកប្រាប់ថា នាវានេះ នឹងព្យាបាលមនុស្សឈឺ ជាច្រើននាក់ ដែលមិនត្រូវបានគេយកចិត្តទុកដាក់ នៅទីនោះ។

ភ្លាមៗ តំបន់សម្បូរទឹកកក និងធនធានកម្រ មួយនេះ បានច្រានចោលសំណើនេះ។ នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen តបវិញថា «មិនត្រូវការទេ អរគុណ! យើងមានប្រព័ន្ធសុខភាពសាធារណៈ ដែលការថែទាំ គឺ ឥតគិតថ្លៃ សម្រាប់ពលរដ្ឋ»។

កន្លងមក វោហាសាស្ត្រ របស់លោក Trump ជុំវិញការទាមទារគ្រប់គ្រងតំបន់នេះ បានបង្កើនភាពតានតឹង រវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក ខណៈពេលដែលមានការចាប់អារម្មណ៍ជាសកល ទៅលើតំបន់អាក់ទិកមួយនេះ ខណៈដែលលោក បានទទូចថា Greenland សម្បូររ៉ែ មានសារៈសំខាន់ សម្រាប់សន្តិសុខសហរដ្ឋអាមេរិក និង អង្គការណាតូ ប្រឆាំងនឹងប្រទេសរុស្ស៊ី និងប្រទេសចិន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា