កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ រួចហើយ ហើយវិធីទប់ស្កាត់មានតែម្យ៉ាងប៉ុណ្ណោះ គឺដាក់សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចឱ្យធ្ងន់ធ្ងរបំផុត ដើម្បីបង្ខំឱ្យគាត់បកក្រោយវិញ ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ BBC ថ្មីៗនេះថា រូបលោកជឿជាក់ថា មេដឹកនាំរុស្ស៊ី លោក ពូទីន បានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ រួចទៅហើយ ។
លោកថា ការឈ្លានពានរបស់លោក ពូទីន បានចាប់ផ្តើមជម្លោះកាន់តែធំ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក និងបានជំរុញឱ្យមានសម្ពាធយោធា និងសេដ្ឋកិច្ចយ៉ាងខ្លាំងប្រឆាំងរុស្ស៊ី ។
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងស្របពេលការពិភាក្សាត្រីភាគី រវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិក ដែលកំពុងបន្ត ដើម្បីធានាបាននូវបទឈប់បាញ់រវាងទីក្រុងកៀវ និងមូស្គូ នៅប្រទេសស្វីស កាលពីពេលថ្មីៗនេះ ហាក់គ្មានបានលទ្ធផលជាដុំកំភួនទាល់តែសោះ ។
គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងឈានចូលដល់ឆ្នាំទី៤ នៅថ្ងៃស្អែកនេះ បន្ទាប់ពីទីក្រុងមូស្គូបញ្ជូនទ័ពចូលឈ្លានពានទីក្រុងកៀវ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
បច្ចុប្បន្ន រុស្ស៊ីនៅតែបន្តទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីសំខាន់ៗ ដែលខ្លួនដណ្តើមបាន ខណៈដែលលោក ហ្សេលេនស្គី មានការស្ទាក់ស្ទើរចំពោះកិច្ចព្រមព្រៀងណាមួយ ដែលពុំមានការធានាសន្តិសុខរឹងមាំ ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា