បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្យុះព្រិលវាយលុក គំរាមអាមេរិក ៤០លាននាក់

ព្យុះព្រិលវាយលុក គំរាមអាមេរិក ៤០លាននាក់

វ៉ាស៊ីនតោន ៖ ព្យុះរដូវរងា ឬ ព្យុះព្រិលបានបោកបក់ ទៅលើភាគឦសាន សហរដ្ឋអាមេរិក គំរាមកំហែងដល់មនុស្ស ជាង៤០លាននាក់ កាលពីថ្ងៃចន្ទ។

Advertisement

ព្យុះនេះបានធ្វើឱ្យមានព្រិលធ្លាក់យ៉ាងខ្លាំង ហើយមន្ត្រី នៅទីក្រុងញូវយ៉ក បានអនុវត្តបំរាមធ្វើដំណើរ ទូទាំងទីក្រុង ខណៈដែលព្យុះ វាយលុកតំបន់នេះ ពេញមួយយប់ រំខានដល់ជើងហោះហើរ ព្រមទាំង ធ្វើឱ្យផ្ទះសម្បែង និង អគារអាជីវកម្ម រាប់សែនកន្លែង គ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈដែលសាលារៀន ត្រូវបានបិទទ្វារ បន្តបន្ទាប់។

លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បានបញ្ជាឱ្យអ្នកបើកបរ ដែលមិនចាំបាច់ កុំចេញដំណើរ ខណៈដែលអាជ្ញាធរ នៅរដ្ឋ New Jersey និង រដ្ឋ Rhode Island ដែលនៅជិតខាងនឹងទីក្រុង ញូវយ៉ក ក៏បានចេញការរឹតបន្តឹង ជុំវិញបំរាមធ្វើដំណើរ ស្រដៀងគ្នានេះ ផងដែរ។

លោក Vincent Greer ជាអ្នកស្រុក នៅតំបន់ Wildwood រដ្ឋ New Jersey បាននិយាយថា «ខ្ញុំធន់ទ្រាន់នឹងបញ្ហាជាខ្លាំង…ខ្ញុំមិនចង់ឃើញព្រិលធ្លាក់ទៀតទេ»។ បុរស វ័យ៤៥ឆ្នាំ លោក Chris Crowell បានប្រាប់ AFP ដែរថា ព្រិលធ្លាក់ច្រើន គឺស្រស់ស្អាតណាស់ ប៉ុន្តែ លោកមិនបានរំពឹងថា ឲ្យធ្លាក់ព្រិលយូរទៀតទេ។

គិតត្រឹមម៉ោង៤ល្ងាច ថ្ងៃចន្ទ, ជើងហោះហើរជាង ៥ពាន់៦០០ជើង ហោះចូល ឬ ហោះចេញពីសហរដ្ឋអាមេរិក ត្រូវបានលុបចោល ខណៈដែល រាប់រយជើងហោះហើរ ផ្សេងទៀត ត្រូវពន្យាពេល នេះបើយោងតាមសេវាកម្មតាមដានអាកាសចរណ៍ FlightAware ។ បើតាមប្រភព, អាកាសយានដ្ឋានធំៗ ចំនួនបី របស់ទីក្រុងញូវយ៉ក ក៏ដូចជា អាកាសយានដ្ឋាន នៅរដ្ឋ Rhode Island មានការលុបចោលច្រើនបំផុត។

ព្យុះនេះកើតឡើង នៅត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតំបន់នេះ ទើបតែបានធូរស្បើយ ពីប្រព័ន្ធអាកាសធាតុរដូវរងា ដ៏បំផ្លិចបំផ្លាញ មួយផ្សេងទៀត ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់មនុស្ស ច្រើនជាង១០០នាក់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា