ការ៉ាកាស ៖ ប្រមុខការទូតវ៉េណេស៊ុយអេឡា បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះលែងមេដឹកនាំខ្លួន គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ជាបន្ទាន់ ។

ការ៉ាកាស ៖ ប្រមុខការទូតវ៉េណេស៊ុយអេឡា បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះលែងមេដឹកនាំខ្លួន គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ជាបន្ទាន់ ។
យោធាអាមេរិក បានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនលោក ប្រធានាធិបតី ម៉ាឌូរ៉ូ រួមជាមួយភរិយារបស់គាត់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil នៅថ្ងៃចន្ទ បានប្រើសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំរុញឱ្យអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ជាបន្ទាន់ ។
បន្ថែមលើនេះ លោក Gil ក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធ ឱ្យបញ្ចប់វិធានការបង្ខិតបង្ខំឯកតោភាគីទាំងអស់ ដែលដាក់លើវ៉េណេស៊ុយអេឡា ។
លោកថា វិធានការបែបនេះ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរំលោភលើសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនវ៉េណេស៊ុយអេឡាផងដែរ ។
សម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកនៅថ្ងៃចន្ទ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា


