បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្អូនស្រីរបស់ លោក គីម ជុងអ៊ុន ឡើងតំណែង ក្នុងសមាជបក្ស

ប្អូនស្រីរបស់ លោក គីម ជុងអ៊ុន ឡើងតំណែង ក្នុងសមាជបក្ស

ព្យុងយ៉ាង ៖ នាង Kim Yo Jong ដែលជាប្អូនស្រី របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានឡើងតំណែង ពីអនុប្រធាន ទៅជាប្រធាននាយកដ្ឋាន អំឡុងសមាជគណបក្សពលករ ដ៏កម្រមួយ។

Advertisement

គណៈកម្មាធិការមជ្ឈិម បក្សកាន់អំណាចមួយនេះ បានប្រកាសដូច្នេះ កាលពីថ្ងៃចន្ទ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតថា ជានាយកដ្ឋានអ្វីនោះទេ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA របស់កូរ៉េខាងជើង។

នាង Kim Yo Jong ស្ថិតក្នុងចំណោម មេទ័ពជំនិតបំផុត របស់បងប្រុស ជាយូរមកហើយ ហើយជាស្ត្រីដែលមានឥទ្ធិពលជាងគេ នៅក្នុងប្រទេស។

បើតាម AFP ដែលដកស្រង់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបរាប់ថា ស្ត្រីដែលកើត នៅចុងទសវត្សរ៍ ឆ្នាំ១៩៨០ រូបនេះ គឺជាកូនម្នាក់ ក្នុងចំណោមកូនបីនាក់ របស់លោក គីម ជុងអ៊ីល ជាមួយនឹងប្រពន្ធទីបី ដែលគេស្គាល់ថា ជាអតីតអ្នករាំ គឺ លោកស្រី Ko Yong Hui ។

ស្ត្រី ដែលបានទទួលការអប់រំ នៅប្រទេសស្វ៊ីស រូបនេះ ឡើងឋានន្តរស័ក្តិ យ៉ាងឆាប់រហ័ស បន្ទាប់ពីការស្លាប់ របស់ឪពុក ក្នុងឆ្នាំ២០១១។

ក្នុងឆ្នាំ ២០១៨ នាងបានទៅប្រទេសកូរ៉េខាងត្បូង ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Pyeongchang ក្នុងអំឡុងពេល នៃ ទំនាក់ទំនងអន្តរកូរ៉េ។

ទីក្រុងព្យុងយ៉ាង ជារឿយៗ ប្រើឈ្មោះរបស់នាង ដើម្បីចេញសេចក្តីថ្លែងការណ៍ បង្ហាញពីជំហររបស់ខ្លួន ឬ រិះគន់ ដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា