បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាតៃវ៉ាន់ នឹងពិភាក្សាអំពីថវិកាការពារជាតិពិសេសដែលជាប់គាំងសប្តាហ៍ក្រោយ

សភាតៃវ៉ាន់ នឹងពិភាក្សាអំពីថវិកាការពារជាតិពិសេសដែលជាប់គាំងសប្តាហ៍ក្រោយ

តៃប៉ិ ៖ សភាតៃវ៉ាន់នឹងរៀបចំកិច្ចពិភាក្សាមួយនៅចុងសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាការពារជាតិពិសេស ដែលស្នើឡើងដោយរដ្ឋាភិបាលកំពុងកាន់អំណាច ដែលមានតម្លៃដល់ទៅ ៤០ពាន់លានដុល្លារ ប៉ុន្តែវាកំពុងជាប់គាំងដោយសារតែមានការជំទាស់ពីគណបក្សប្រឆាំង ។

Advertisement

កញ្ចប់ថវិកាការពារដ៏ធំសម្បើមនេះ ត្រូវបានស្នើឡើងលោកប្រធានាធិបតី ឡាយ ឈីង តេ ក្នុងឆ្នាំ ២០២៥ ដើម្បីបង្កើនការចំណាយបន្ថែមលើវិស័យការពារជាតិ ទប់ទល់នឹងការសម្លុតគំរាមផ្នែកយោធាពីទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធបង្ខំឱ្យកោះនេះ ចូលរួមជាផ្នែកមួយនៃប្រទេសចិនដីគោក ។

ឆ្លើយតបការគំរាមរបស់ចិន និងការជំរុញពីអាមេរិ ធ្វើឲ្យតៃវ៉ាន់បង្កើនការចំណាយផ្នែកការពារជាតិកាន់តែច្រើន ។ តួយ៉ាង កាលពីខែសីហា លោកប្រធានាធិបតី ឡាយ ឈីង តេ និយាយថា លោកចង់ឱ្យតៃវ៉ាន់បង្កើនថវិកាការពារជាតិកើនដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅត្រឹមឆ្នាំ ២០៣០ ។

សម្រាប់គម្រោងចំណាយថវិកាបន្ថែមថ្មីនេះ រដ្ឋាភិបាលតៃវ៉ាន់នឹងផ្ដោតចម្បងលើការទិញសព្វាវុធថ្មីៗពីអាមេរិក និង ការពង្រឹងសមត្ថភាពការពារជាតិ សំដៅធ្វើឱ្យប្រទេសចិន មានការលំបាក និងចំណាយខ្ពស់ក្នុងការប៉ុនប៉ងវាយប្រហារកោះនេះ ។

ផ្អែកតាមការវិភាគ សេណារីយូមួយដែលអាចទៅរួច នៅក្នុងការធ្វើសង្គ្រាមច្បាមយកកោះតៃវ៉ាន់ គឺកងទ័ពចិនអាចនឹងប្រើយន្តហោះ និងនាវាចម្បាំង ឡោមព័ទ្ធបិទខ្ទប់ជុំវិញ ដើម្បីឲ្យតៃវ៉ាន់មិនអាចមានទំនាក់ទំនងជាមួយពិភពខាងក្រៅ មុននឹងបញ្ជូនទ័ពថ្មើរជើងឡើងទៅវាយសង្គ្រាប់កោះនេះតែម្តង ៕

ប្រភព ៖ straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា