បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ចាយជិត ៦០០ លានដុល្លារ ទិញអាវុធពី រុស្ស៊ី ទុកទប់ទល់ អាមេរិក

អ៊ីរ៉ង់ចាយជិត ៦០០ លានដុល្លារ ទិញអាវុធពី រុស្ស៊ី ទុកទប់ទល់ អាមេរិក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចុះកុងត្រាមានតម្លៃ ៥៨៩លានដុល្លារ ដើម្បីបញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី ដែលប្រព័ន្ធនេះ ជាប្រភេទកាំភ្លើងបាញ់មីស៊ីលដាក់លើស្មាដ៏ទំនើបមានឈ្មោះថា Verba ដើម្បីទុកទប់ទល់ការគំរាមកំហែងពីអាមេរិក ។

Advertisement

បើតាមសារព័ត៌មាន militarnyi, កិច្ចព្រមព្រៀងនេះ ដែលចុះហត្ថលេខានៅទីក្រុងមូស្គូ កាលពីខែធ្នូឆ្នាំមុន បានកំណត់ថា រុស្ស៊ីនឹងផ្គត់ផ្គង់អង្គភាពបាញ់មីស៊ីលលើស្មា «Verba» ចំនួន ៥០០ដើម និងមីស៊ីល «9M336» ចំនួន ២.៥០០គ្រាប់ទៅឱ្យអ៊ីរ៉ង់ ក្នុងរយៈពេល ៣ឆ្នាំ ។

អង្គភាពបាញ់មីស៊ីលលើស្មា «Verba» គឺជាប្រព័ន្ធការពារដែនអាកាសចល័តកម្រិតខ្ពស់ (MANPADS) ជំនាន់ថ្មីបំផុតរបស់រុស្ស៊ី ដែលត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង, ឧទ្ធម្ភាគចក្រ, និងដ្រូន (UAVs) ក្នុងរយៈកម្ពស់ទាប ។

វាអាចបាញ់ក្នុងចម្ងាយចាប់ពី ៦ទៅ៦.៥គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់ចាប់ពី ៤ទៅ៤.៥គីឡូម៉ែត្រ ជាមួយល្បឿនមីស៊ីលប្រហែល ៦០០ម៉ែត្រក្នុងមួយវិនាទី ។ វាក៏មានសមត្ថភាពស្វែងរកគោលដៅដោយស្វ័យប្រវត្តិ និងមានភាពធន់ខ្ពស់ ប្រឆាំងនឹងការរំខានពីប្រព័ន្ធអេឡិចត្រូនិកផងដែរ ។

អ៊ីរ៉ង់បានស្នើប្រព័ន្ធនេះជាផ្លូវការ កាលពីខែកក្កដាឆ្នាំមុន ហើយក្រោមកិច្ចព្រមព្រៀងនេះ ការដឹកជញ្ជូនត្រូវបានកំណត់ពេលជា ៣ ដំណាក់កាល ដោយចាប់ផ្តើមពីឆ្នាំ ២០២៧ ដល់ឆ្នាំ២០២៩ ។

ក្រៅពីអង្គភាពបាញ់មីស៊ីលលើស្មា «Verba» និងគ្រាប់មីស៊ីល អ៊ីរ៉ង់បានបញ្ជាទិញឧទ្ធម្ភាគចក្រចម្បាំងធុន Mi-28NE ពីរុស្ស៊ី កាលពីឆ្នាំ ២០២៣ ផងដែរ ហើយរំពឹងថា នឹងទទួលបានវាក្នុងពេលឆាប់ៗនេះ ៕

ប្រភព ៖ militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា