ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកបន្តុបកូនស្រីវ័យ ១៣ ឆ្នាំឲ្យធ្វើជាអគ្គនាយិកា គ្រប់គ្រងមីស៊ីលរបស់ប្រទេសជាតិ ។ នេះបើតាមប្រភពពីកាសែត Chosun Daily ចេញផ្សាយកាលពីថ្ងៃចន្ទ ។

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកបន្តុបកូនស្រីវ័យ ១៣ ឆ្នាំឲ្យធ្វើជាអគ្គនាយិកា គ្រប់គ្រងមីស៊ីលរបស់ប្រទេសជាតិ ។ នេះបើតាមប្រភពពីកាសែត Chosun Daily ចេញផ្សាយកាលពីថ្ងៃចន្ទ ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហើបថា កូនស្រីដែលលោក គីម ជុងអ៊ុន លើកបន្តុបនេះមានឈ្មោះ គីម ជូអេ ។ កុមារី គីម ជូអេ ត្រូវបានឪពុកតែងតាំងឲ្យកាន់ការងារកំពូលមួយនេះ អំឡុងសមាជរបស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចកាលពីថ្ងៃចន្ទ ។
បើតាមប្រភពពីចារកម្មសម្ងាត់, តួនាទីជាអគ្គនាយិកាគ្រប់គ្រងរួមលើឃ្លាំងមីស៊ីលនេះ គឺតម្រូវឲ្យកុមារី គីម ជូអេ ត្រួតត្រាលើយោធា ដែលជាតួនាទីមានអំណាចធំបំផុតលំដាប់ទី ២ ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីលោក គីម ជុងអ៊ុន ។
អ្នកវិភាគមើលឃើញថា ការផ្ដល់តួនាទីដ៏កំពូលនេះ គឺដោយសារតែលោក គីម ជុងអ៊ុន តែងតែដឹកដៃកូនស្រីវ័យ ១៣ ឆ្នាំរូបនេះទៅកាន់កន្លែងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។
ចំណែកអង្គភាពស៊ើបការណ៍ជាតិនិយាយថា ការផ្ដល់តួនាទីនេះ ក៏ព្រោះតែកុមារី គីម ជូអេ បានផ្តល់យោបល់លើគោលនយោបាយមួយចំនួនទៅកាន់ឪពុកក្នុងការដឹកនាំកូរ៉េខាងជើង ។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង, កុមារី គីម ជូអេ បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ។ កាលណោះកុមារីរូបនេះបានអមដំណើរជាមួយលោក គីម ជុងអ៊ុន នៅឯពិធីបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM ប្រភេទ Hwasong-17 ៕
ប្រភពពី The Chosen Daily ប្រែសម្រួល៖ សារ៉ាត
