បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ដាក់បញ្ចូលក្រុមហ៊ុនជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ

ចិន ដាក់បញ្ចូលក្រុមហ៊ុនជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ

តូក្យូ ៖ ភាពតានតឹងររវាងទីក្រុងប៉េកាំង និងតូក្យូ កាន់តែពុះកញ្ជ្រោល ក្រោយក្រសួងពាណិជ្ជកម្មចិន ដាក់បញ្ចូលក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន ៤០ ក្នុងបញ្ជីខ្មៅ ក្រោមហេតុផលព្រួយបារម្ភអំពីសន្តិសុខជាតិ ជុំវិញការមានទំនាក់ទំនងជាមួយយោធារបស់ពួកគេ ។

Advertisement

វិធានការក្តៅរបស់ចិន កើតឡើងស្របពេលដែលទំនាក់ទំនងរវាងមហាយក្សនៅអាស៊ីទាំងពីរកាន់តែល្អក់កករ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Sanae Takaichi ព្រមានអន្តរាគមន៍យោធា ប្រសិនបើចិនហ៊ានបើកការវាយប្រហារច្បាមយកកោះតៃវ៉ាន់មកគ្រប់គ្រង ។

បើតាម Japan Today, ក្រសួងពាណិជ្ជកម្មចិន បានចាត់វិធានការរឹតត្បិតគ្រប់គ្រងលើការនាំចេញរបស់អង្គភាព ឬក្រុមហ៊ុនចំនួន ២០ របស់ជប៉ុន រួមទាំងក្រុមហ៊ុន Mitsubishi និងទីភ្នាក់ងារអវកាសជប៉ុន ដោយចោទប្រកាន់ពួកគេថា បានជួយបង្កើនសមត្ថភាពយោធា ។

ជាមួយគ្នានេះ ក្រសួងក៏បានដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ បន្ថែមទៀត រួមទាំងក្រុមហ៊ុន Subaru ទៅក្នុងបញ្ជីតាមដាន ដែលតម្រូវឱ្យមានការពិនិត្យឡើងវិញយ៉ាងតឹងរ៉ឹង ទៅលើការនាំចេញទំនិញប្រើប្រាស់បានពីរយ៉ាង ឬ “dual-use items.” ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មជប៉ុន, វិធានការនេះ មានគោលបំណងទប់ស្កាត់ការពង្រីកអំណាចយោធា និងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន ហើយវាជារឿងត្រឹមត្រូវ សមហេតុផល និងស្របច្បាប់ទាំងស្រុង ។

គួរកត់សម្គាល់ ការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងអង្គភាពចំនួន ៤០ របស់ជប៉ុន ពីសំណាក់ប្រទេសចិន មិនមែនគ្រាន់តែជាការផ្តាច់ដង្ហើមពាណិជ្ជកម្មទេ ប៉ុន្តែវាក៏ជាយុទ្ធនាការដាក់សម្ពាធលើការពង្រីកសាច់ដុំយោធារបស់ទីក្រុងតូក្យូផងដែរ ។ យ៉ាងណា ភ្លាមៗ ជប៉ុននៅមិនទាន់បញ្ចេញប្រតិកម្មតបតណាមួយនៅឡើយទេ ៕

ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា