បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំឥណ្ឌាផ្តើមទស្សនកិច្ចនៅអ៊ីស្រាអែល

មេដឹកនាំឥណ្ឌាផ្តើមទស្សនកិច្ចនៅអ៊ីស្រាអែល

ញូវ ដែល្លី ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅថ្ងៃពុធនេះ បានធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាការចាប់ផ្តើម ដំណើរទស្សនកិច្ច រយៈពេល ២ថ្ងៃ។

Advertisement

បើតាម AFP, គោលដៅសំខាន់ នៃជើងនេះ គឺដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និង ការពារជាតិ ដ៏សំខាន់។

លោក Modi បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រជាជាតិរបស់យើងចែករំលែកភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និង ពហុភាគី» ដោយនិយាយទៀតថា លោកនឹងជួប លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង ថ្លែងទៅកាន់សភា Knesset របស់អ៊ីស្រាអែល។

លោកបន្តថា «ទំនាក់ទំនង បានពង្រឹងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ ទីក្រុង ញូវដែល្លី បានពង្រីកជាលំដាប់នូវកិច្ចសហប្រតិបត្តិការ ជាមួយអ៊ីស្រាអែល លើវិស័យការពារជាតិ កសិកម្ម បច្ចេកវិទ្យា និង សន្តិសុខតាមអ៊ីនធឺណិត ខណៈពេលដែលមានតុល្យភាពផលប្រយោជន៍ការទូត នៅមជ្ឈិមបូព៌ា»។

មុនពេល លោក Narendra Modi ទៅដល់ក្រុងហ៊្សេរុយសាឡិម, លោក Benjamin Netanyahu បានប្រកាសថា ដំណើរទស្សនកិច្ចនេះ នឹងជួយបង្កើតសម្ព័ន្ធភាពថ្មីមួយ ដើម្បីប្រឆាំងនឹង អ្វីដែលលោកបានពិពណ៌នាថា ជាសត្រូវ “រ៉ាឌីកាល់”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា