បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន គ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលលើកោះក្បែរតៃវ៉ាន់ នៅឆ្នាំ ២០៣១

ជប៉ុន គ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលលើកោះក្បែរតៃវ៉ាន់ នៅឆ្នាំ ២០៣១

តូក្យូ ៖ ជប៉ុនមានផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាស នៅលើកោះដាច់ស្រយាលមួយ នៅភាគខាងលិចនៃប្រទេសរបស់ខ្លួន នៅជិតកោះតៃវ៉ាន់ យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០៣១ ។

Advertisement

កោះនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នៅភាគខាងកើតនៃកោះតៃវ៉ាន់ និង ១.៩០០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុងតូក្យូ ។

បើតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi, ការដាក់ពង្រាយពង្រាយមីស៊ីល នឹងធ្វើឡើងនៅលើកោះ Yonaguni ក្នុងឆ្នាំសារពើពន្ធ២០៣០ ដែលបញ្ចប់នៅខែមីនានៃប្រតិទិនឆ្នាំបន្ទាប់ ពោលគឺនៅឆ្នាំ ២០៣១ ។

ពាក់ព័ន្ធនឹងផែនការនេះ លោក Wang Yi ដែលជាប្រមុខការទូតកំពូលរបស់ប្រទេសចិន បាននិយាយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅដើមខែនេះថា កងកម្លាំងជប៉ុន កំពុងស្វែងរកការរស់ឡើងវិញនៃរបបយោធានិយម ។

យ៉ាងណាមិញ លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានចោទប្រកាន់ចិនវិញថា កំពុងបង្កើនការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយប្រើកម្លាំង ឬការបង្ខិតបង្ខំ នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយថា ជប៉ុនត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាបន្ទាន់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា