បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បន្តចោទ ចិន សំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរតាមផែនការ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០

អាមេរិក បន្តចោទ ចិន សំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរតាមផែនការ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបន្តចោទប្រកាន់ប្រទេសចិនថាកំពុងសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងសម្បើមដៃ ដើម្បីឲ្យគ្រប់តាមផែនការដល់ ១,០០០ គ្រាប់នៅឆ្នាំ ២០៣០ ។

Advertisement

លោក Christopher Yeaw ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធនិយាយថា ការសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន គឺដោយសារតែការផុតកំណត់នៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ហៅកាត់ថា New START រវាងអាមេរិក និងរុស្ស៊ីកាលពីថ្ងៃទី៥ ខែកុម្ភៈ ។

លោកថា ការផុតកំណត់សន្ធិសញ្ញានេះធ្វើឲ្យមានចំណុចខ្វះខាតយ៉ាងធ្ងន់ធ្ងរ ដោយសារមិនបានរាប់បញ្ចូលការកសាងអាវុធយ៉ាងឆាប់រហ័ស និងគ្មានតម្លាភាពរបស់ចិន ។

ជាមួយគ្នានេះ លោក Christopher Yeaw ព្រមានថា ចិនអាចនឹងមានអាវុធនុយក្លេអ៊ែរស្មើអាមេរិក និងរុស្ស៊ី ក្នុងពេល ៤ ទៅ ៥ ឆ្នាំខាងមុខ ។

បើតាម Straits Times, ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ៥,០០០ គ្រាប់ ។

ប៉ុន្តែសន្ធិសញ្ញា New START ដែលបានផុតកំណត់កាលពីថ្ងៃទី៥ ខែកុម្ភៈ បានកំណត់ឲ្យមហាអំណាចទាំងពីរ មានក្បាលគ្រាប់នុយក្លេអ៊ែត្រឹមតែ ១,៥៥០ គ្រាប់ប៉ុណ្ណោះ ។

ក្រៅពីការចោទប្រកាន់ចិនអំពីការសំងំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរហើយនោះ, អាមេរិកក៏បានចោទប្រកាន់ចិនពីការលួចធ្វើតេស្តអាវុធប្រល័យលោកជាសម្ងាត់ផងដែរ ជាពិសេសទីក្រុងវ៉ាស៊ីនតោនព្រមទាំងទាមទារជាថ្មីឲ្យទីក្រុងប៉េកាំង ចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មីមួយដែលអាចនឹងបង្កើតឡើងដោយសហរដ្ឋអាមេរិកផងដែរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា